adverise with khmeread Index2

ដាច់​ភ្លើង​ពី​ពោធិ៍សាត់​ដល់​បាត់ដំបង ដោយសារ​គ្រោះថ្នាក់​ក្រឡាប់​រថយន្ត​ដឹក​ហ្គាស​បុក​បង្គោល​ភ្លើង​បាក់​មួយ​ដើម

    ពោធិ៍សាត់ ៖ រថយន្ដ​ដឹក​ហ្គាស​របស់​ក្រុមហ៊ុន ចាន់ណា​ផល្លា​គ្រុប បើក​គេច​រថ​យន្ដកា​ម៉ា​រី រេច​ង្កូ​ច​ធ្លាក់​ផ្លូវ​ទៅបុក​បង្គោល​ភ្លើង ក្រឡាប់​ធ្លាយ​ហ្គាស​ផ្អើល​ដល់​អ្នកស្រុក និង​អង្គភាព​ពន្លត់អគ្គីភ័យ ចេញ​អន្តរាគមន៍​។​

    ហេតុការណ៍​នេះ បានកើត​ឡើង​នៅ​ម៉ោង​៦​និង​៣០​នាទី​ព្រឹក ថ្ងៃទី​២៥ ខែកុម្ភៈ ឆ្នាំ​២០១៦​នេះ លើ​កំណាត់​ផ្លូវជាតិ​លេខ​៥ ត្រង់ចំណុច​ចន្លោះ​គីឡូម៉ែត្រ​២០០-២០១ ស្ថិតក្នុង​ភូមិ​ក្ដី​ស្នួល ឃុំ​ត្រពាំង​ជង ស្រុក​បាកាន ខេត្តពោធិ៍សាត់​។ បន្ទាប់ពី​គ្រោះថ្នាក់​អ្នកបើកបរ​រត់​បាត់​។​

     គ្រោះថ្នាក់​នេះ​បណ្តាល​ឲ្យ​ដាច់​ខ្សែភ្លើង​ធំ​បណ្តាល​ឲ្យ​ដាច់​ចរន្តអគ្គិសនី​ពី​ខេត្តពោធិ៍សាត់​ដល់​បាត់ដំបង​៕​

adverise with khmeread

មតិយោបល់