ពិសាពងមាន់ស្ងោរ១គ្រាប់ក្នុងមួយថ្ងៃ មិនចាំបាច់ជួបវេជ្ជបណ្ឌិត? វេជ្ជបណ្ឌិតចិនអះអាងថាវាជារឿងពិត

ការសិក្សាថ្មីមួយលើកឡើងថា ពងមាន់ស្ងោរមួយគ្រាប់ក្នុងមួយថ្ងៃអាចកាត់បន្ថយហានិភ័យក្នុងការកើតជំងឺសរសៃឈាមបេះដូង។ 

ការទទួលទានស៊ុតមាន់មួយគ្រាប់រាល់ថ្ងៃ ត្រូវបានផ្សាភ្ជាប់ទៅនឹងអត្រាថយចុះនៃជំងឺដាច់សរសៃឈាមខួរក្បាល និង ជំងឺបេះដូង។ នេះបើតាមការស្រាវជ្រាវ ចេញផ្សាយលើទស្សនាវដ្តី Heart។

អ្នកដែលទទួលទានស៊ុតរាល់ថ្ងៃក៏ថយចុះហានិភ័យនៃការស្លាប់ដោយសារជំងឺបេះដូងផងដែរ បើប្រៀបធៀបជាមួយអ្នកដែលមិនធ្លាប់ទទួលទានស៊ុតសោះ។ 

ក្រុមអ្នកស្រាវជ្រាវមកពីសាកលវិទ្យាល័យមណ្ឌលសុខាភិបាលប៉េកាំង បានពិនិត្យទិន្នន័យពីអ្នកចូលរួមចំនួន ៤១៦.២១៣ នាក់ក្នុងប្រទេសចិន។ 

នៅការចាប់ផ្តើមការសិក្សា អ្នកចូលរួម ១៣,១ ភាគរយនិយាយថាទទួលទានស៊ុតរាល់ថ្ងៃ និង ៩,១ ភាគរយនិយាយថាមិនដែល ឬ កម្រទទួលទានស៊ុត។

ក្រុមអ្នកចូលរួមទាំងនេះត្រូវបានតាមដានរង្វង់រយៈពេល ៩ ឆ្នាំឯណោះ ជាមួយអ្នកទទួលទានស៊ុតជាប្រចាំ មានហានិភ័យទាបបំផុតក្នុងការស្លាប់ដោយសារជំងឺបេះដូង៕

adverise with khmeread