បើមានគ្រឿងម្ជូរដឹងតែហៀរទឹកមាត់តែម្តង ជាមួយរូបមន្តធ្វើទឹកកាពិមហាសែនឆ្ងាញ់នេះ!

ខាងក្រោមនេះ គឺជារបៀបធ្វើទឹកកាពិដ៏ឈ្ងុយឆ្ងាញ់ពិសា ជ្រលក់ជាមួយនឹងម្ជូរគ្រប់មុខ។

* គ្រឿងផ្សំ ៖
- ស្ករត្នោតចំនួន ៤ខាំ

- ទឹកត្រីចំនួន ១០០ មិល្លីលីត្រ

- ទឹកធម្មតា ៥០ មិល្លីលីត្រ

- ខ្ទឹមក្រហម ១៥ក្រាម​ (ហាន់ស្តើងៗ)

- បង្គារក្រៀមកន្លះខាំ (បុកឱ្យម្មត់)

- ម្ទេស ១៥ ក្រាម (ហាន់ល្អិត)

- និងកាពិចំនួន ២០ក្រាម

* របៀបធ្វើ ៖ ដាក់គ្រឿងផ្សំទាំងអស់ក្នុងឆ្នាំងតែមួយជាមួយគ្នា រួចយកទៅដាំលើភ្លើង ហើយកូរជាប់រហូត ដើម្បីកុំឱ្យស្ករត្នោតខ្លោច។ អ្នកត្រូវកូររហូតដល់តែស្កររលាយអស់ ប្រសិនបើមើលទៅរៀងស្ងួត ឬគោក ថែមទឹកបន្តិចជាការស្រេច៕

adverise with khmeread