adverise with khmeread Index

ឃាត់​អ្នក​ជល់​មាន់នៅ​កោះរ៉ុង​៥​នាក់

   ព្រះសីហនុ ៖ ប៉ូលិស​ប៉ុស្តិ៍​កោះរ៉ុង បាត់​អ្នកញៀន​ល្បែង​ជល់​មាន់​៥​នាក់​នៅ​ថ្ងៃទី​២៥.២.២០១៦ វេលា​ម៉ោង​១០​ព្រឹក នៅ​ចំនុច​ភូមិ​កោះ​តូច  សង្កាត់​កោះរ៉ុង ក្រុង​-​ខេត្ត​ព្រះសីហនុ រួច​ដឹក​តាម​ទូក​ឡើងគោក​ចាត់​ការ​តាមច្បាប់​។​

     ប៉ូលិស​បាន​ឲ្យ​ដឹងថា កម្លាំង​ប៉ូលិស​ប៉ុស្តិ៍​រដ្ឋបាល​សហ​ការ​ជាមួយ​ប៉ូលិស​ជំនាញ​ខេត្ត​ចុះ​ប្រចាំការ​នៅ​កោះរ៉ុង ធ្វើការ​បង្ក្រាប និង ឃាត់ខ្លួន​ជាក់ស្តែង នៅ​ថ្ងៃទី​២៥.២.២០១៦ វេលា​ម៉ោង​១០​និង​១៥​នាទី​ព្រឹក​បាន​ជនសង្ស័យ ០៥​នាក់​។  វត្ថុតាង​ចាប់យក ១/-​មាន់​ចំនួន​៤​ក្បាល និង​ខ្នាយ​ដែក​ពាក់​ជើងមាន់​ចំនួន​១​គូ​។​

     ចំពោះ​ជនសង្ស័យ​ខាងលើ​ត្រូវបាន​បញ្ជូនទៅ​អធិការ​ក្រុង ដើម្បី​ចាត់ការ​តាម​និតិ​វិធី​៕​

adverise with khmeread

មតិយោបល់