adverise with khmeread Index

ឆក់​កាបូប​ភ្ញៀវ​ទេសចរណ៍​បរទេស​ប៉ូលិស​វ៉ៃខ្នោះ​ម្នាក់​

    ព្រះសីហនុៈ​ប៉ូលិស​ក្រុងព្រះសីហនុ​កាលពី ថ្ងៃទី​25.20.2016 ម៉ោង​2​និង​30​តៀបភ្លឺ​បាន​ឃាត់​ចោរ​ម្នាក់​ឆក់​កាបូប​ជនបរទេស​នៅ​ឆ្នេរ​អូ​ឈើទាល​ក្រុម​15 ភូមិ​4 សង្កាត់​4 ក្រុងព្រះសីហនុ ។​

     ប៉ូលិស​និយាយថា​ជនបរទេស​ឈ្មោះ ENGVAll SOFiA ANNA ULRiKA ស្រី អាយុ 21​ឆ្នាំ ទេសចរណ៍​ស្នាក់នៅ​សណ្ឋាគារ​ប៊ិច​ក្លិប  ក្រុម​17 ភូមិ​4 សង្កាត់​4 ព្រះសីហនុ ។​បាត់បង់ កាបូបស្ពាយ ពណ៌​ខ្មៅ​1, ទូរស័ព្ទដៃ iphone.6 ពណ៌ ទឹកមាស​1 , ប្រាក់​អាមេរិក​07$ ។​

    ចំណែក​ជនសង្ស័យ​ឈ្មោះ គង់ សុភ​ក្រ័ ប្រុស អាយុ​19​ឆ្នាំ មុ​របរ​មិន​ពិតប្រាកដ នៅ​ភូមិ​5 សង្កាត់​4 ព្រះសីហនុ ។​វត្ថុតាង​ចាប់យក​បាន កាបូបស្ពាយ​ពណ៌​ខ្មៅ​1, ទូរ​សព្ទ័ iphone.6 និង​ប្រាក់​អាមេរិក​07$ (​ផល​ចោរកម្ម​) ។​

    បច្ចុប្បន្ន​ជនសង្ស័យ​បាន​កសាង​សំណុំរឿង​បញ្ជ​ន​ទៅ​តុលាការ  ៕


adverise with khmeread

មតិយោបល់