ការសម្អាតពោះវៀនធំជារឿងសំខាន់ណាស់សម្រាប់មនុស្សគ្រប់រូប...ទាំងនេះជារូបមន្តងាយៗជួយសម្អាតវា

ការសម្អាតពោះវៀនធំត្រូវបានអនុវត្តជាទូទៅនៅជុំវិញពិភពលោក ព្រោះការបណ្តេញជាតិពុលចេញពីសរីរាង្គមួយនេះ ជួយឱ្យប្រព័ន្ធរំលាយអាហារដំណើរការបានល្អក្នុងរាងកាយ ហេតុដូច្នេះនឹងជំរុញសុខភាពល្អជារួម។ 

១. ទឹកក្រូចឆ្មា
ទឹកក្រូចឆ្មាសម្បូរសារធាតុអង់ទីអុកស៊ីដង់ និង វីតាមីន C ល្អសម្រាប់សម្អាតពោះវៀនធំ និងជំរុញការរំលាយអាហារបានល្អសព្វរាងកាយ។ លាយទឹកក្តៅមួយកែវ ជាមួយក្រូចឆ្មា ១ គ្រាប់ ឬអាចថែមទឹកឃ្មុំបន្តិចក៏បានដែរ ហើយពិសារាល់ពេលព្រឹកមុនពេលបាយ។ 

២. ទឹកបន្លែស្រស់
នៅពេលនិយាយដល់ការសម្អាតពោះវៀន គ្មានអ្វីល្អជាងបន្លែនោះឡើយ ចុះហេតុអ្វីមិនព្រមសាកល្បងទឹកបន្លែទៅ? លោកអ្នកចូលចិត្តបន្លែស្រស់អ្វី (ត្រសក់ ស្ពៃ...) គឺយកបន្លែស្រស់នោះកិនយកទឹកពិសាទៅ។ 

៣. អាហារសម្បូរកាកសរសៃ (ហ្វៃបឺ)
ពិសាអាហារសម្បូរកាកសរសៃខ្ពស់ ជួយបណ្តេញជាតិពុលចេញពីពោះវៀនធំ តើអ្នកដឹងទេ? អាហារទាំងនោះមានដូចជា ផ្លែឈើចម្រុះ បន្លែ ស្រូវសាលី គ្រាប់ផ្លែឈើ គ្រាប់ធញ្ញជាតិ និង ពពួកសណ្តែក។ 

៤. អំបិលសមុទ្រ
អំបិលសមុទ្រក៏ជាអ្នកលាងសម្អាតពោះវៀនធំបានដែរ។ វាជួយបណ្តេញបាក់តេរី ជាតិពុល និងសូម្បីប៉ារ៉ាស៊ីតចេញពីប្រព័ន្ធរំលាយអាហារ។ លាយអំបិលមួយចឹបក្នុងទឹកក្តៅមួយកែវ ពិសារួចកុំភ្លេចយកដៃត្រដុសក្បាលពោះផងដើម្បីជួយសម្រួលដល់ការលាងសម្អាត៕ 

adverise with khmeread