រលូតកូនភាគច្រើនមិនមែនជារឿងចៃដន្យទេ មានមូលហេតុ ៥ យ៉ាងបណ្តាលឱ្យស្ត្រីចេះតែរលូតកូនញឹកញាប់

ការរលូតកូន ទាំងមិនទាន់ដឹងថាកូនមុខយ៉ាងម៉េច គឺជារឿងគួរឱ្យឈឺចាប់បំផុតមួយ។ រលូតកូនភាគច្រើន គឺមិនមែនជារឿងចៃដន្យនោះទេ។ ហើយប្រសិនបើអ្នកងាយនឹងរលូតកូនសូមមើល អត្ថបទខាងក្រោមនេះ ដែលជាដើមហេតុនាំឱ្យអ្នកងាយរលូតកូន។

* ការរលូតកូន ៖ អ្នកមានផ្ទៃពោះ ដែលបញ្ចប់ទៅដោយខ្លួនឯងនៅសប្ដាហ៍ទី ២០
ការរលូតកូន គឺជាការមានផ្ទៃពោះមួយ ដែលបញ្ចប់ទៅដោយខ្លួនឯង មុនពេលអ្នកដល់សប្ដាហ៍ ២០។ អំឡុងពេលរលូតកូន អ្នកអាចនឹងរមួលក្រពើ ឈឺក្បាលពោះ ចេញឈាម ឬឈឺប្រដាប់ភេទ កត់សម្គាល់មានជាលិកា ឬសារធាតុរាវៗចេញពីប្រដាប់ភេទ។

* ការរលូតកូនភាគច្រើនកើតឡើងពេលមានផ្ទៃពោះថ្មីថ្មោង
មានមូលហេតុច្រើនណាស់ ដែលអ្នកទើបនឹងមានផ្ទៃពោះថ្មីៗរលូតកូន។ ហើយកត្តាដែលនាំឱ្យរលូតកូននោះ គឺ៖

១. ក្រូម៉ូសូមមិនប្រក្រតី
អ្នកជំនាញនិយាយថា ៥០ ភាគរយនៃអ្នករលូតកូន គឺបណ្ដាលមកពីក្រូម៉ូសូមមិនប្រក្រតីលើអំប្រ៊ីយ៉ុង។ នេះអាចដោយសារតែស៊ុត ឬមេជីវិតមិនមកពេញលេញគ្រប់ចំនួន ២៣ ក្រូម៉ូសូមត្រូវការ ដើម្បីបង្រ្គប់ចំនួន ៤៦ ដែលអំប្រ៊ីយ៉ុងត្រូវការបង្កើតទារកម្នាក់។

២. បញ្ហាសុខភាពរបស់អ្នកម្ដាយ និងការឆ្លងមេរោគអំឡុងពេលមានផ្ទៃពោះ
ការរលូតកូន នៅចន្លោះសប្ដាហ៍ទី ១៤ ដល់ ២៦ គឺផ្សាភ្ជាប់ទៅនឹងបញ្ហាសុខភាពរបស់មាតា ដែលវាអាចបណ្ដាលមកពីជំងឺផ្សេងៗដូចជា មាត់ស្បូនខ្សោយ ស្បូនចែកជាពីរ (Uterine anomalies) រោគសញ្ញាជំងឺមហារីកដៃស្បូន ជំងឺ Hughes ឬស្ទះសរសៃឈាម និងកើតកញ្ច្រិល (Rubella)។

៣. ការជក់បារីក៏បណ្ដាលឱ្យរលូតកូនដែរ។

៤. ការសេពគ្រឿងស្រវឹង និងគ្រឿងញៀន។

៥. ការទទួលទានសារធាតុកាហ្វេអ៊ីនច្រើនហួសកំណត់ប្រើប្រាស់សម្រាប់អ្នកមានផ្ទៃពោះ៕

adverise with khmeread