Index

បុរស​បែក​ថ្នាំ​ម្នាក់​បាន​ដើរ​អុកឡុក​និង​បំផ្លាញ​ទ្រព្យសម្បត្តិ​សាធារណៈ​

    ភ្នំពេញ ៖ បុរស​ម្នាក់​បែក​ថ្នាំ​ដើរ​អុកឡុក​តាម​ទីសាធារណៈ​ត្រូវបាន​សម្ថ​ត​កិច្ច​ធ្វើការ​​ឃាត់ខ្លួន​និង​បញ្ជូន​យុវជន​ញៀន​ថ្នាំ​ឲ្យ​ទៅ​មន្ទីរ​សង្គមកិច្ច​ដើម្បី​ធ្វើការ​អប់រំ ដោយ​យុវជន​រូបនេះ​បានដើរ​បំផ្លាញ​ទ្រព្យសម្បត្តិ​សាធារណ​: និ​ទ្រព្យសម្បត្តិ​អ្នកដទៃ​។​

      ហេតុការណ៍​កើតឡើង​កាលពី​ម៉ោង​១០​និង​៣៥​នាទី​ថ្ងៃទី​២៥​ខែកុម្ភៈ ឆ្នាំ ២០១៦​ស្ថុ​ិ​នៅ​ក្រុម​៣ ភូមិ​ព្រែក​ទាល់ សង្កាត់​ស្ទឹងមានជ័យ ខ​ណ្ខ​មានជ័យ ។​

     ប្រជាពលរដ្ឋ​នៅ​ម្តុំ ភូមិ​ព្រែក​ទាល់​បាន​ឲ្យ​ដឹងថា បុរស​ម្នាក់នេះ​តែង តែ​ដើរ​បំផ្លិច​​បំផ្លាញ​ទ្រព្យសម្បត្តិ​អ្នកស្រុក​នៅ​ម្តុំ​ភូមិ​ខាងលើ​ជា​ញឹកញាប់​ទើបបាន​រាយការណ៍​ទៅ​អាជ្ញា​ធរមានសមត្ថកិច្ច​ធ្វើការ​ឃាត់ខ្លួន ។​

     លោក ឯម ភា​រី  នាយរង​ប៉ុស្តិ៍​ស្ទឹង​បាន​ឲ្យ​ដឹងថា​បុរស​នោះ​មានឈ្មោះ​ឈួន សា​វ៉េ​ន អាយុ​៣៣​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ​ស្នាក់នៅ​ផ្ទះជួល​ភូមិ​ព្រែក​ទាល់ សង្កាត់​ស្ទឹងមានជ័យខណ្ឌមានជ័យ​។ ប៉ូលិស​បាន​បញ្ជូន​ជនសង្ស័យ​បន្តទៅ ដល់​មន្ត្រី​មន្ទីរ​សង្គមកិច្ច​ធ្វើការ​អ​អប់រំ​បន្ត​៕


មតិយោបល់