ស្រាបៀរ Heineken® ប្រចាំកម្ពុជាបញ្ជូនអ្នកគាំទ្រតាមជើងហោះហើរទៅកាន់ប្រទេស ក្រិចដើម្បីចូលរួមទស្សនាការប្រកួតវគ្គផ្តាច់ព្រ័ត្រ UEFA CHAMPIONS LEAGUE

រាជធានីភ្នំពេញ៖ ថ្ងៃទី ២៣ ខែឧសភា ស្រាបៀរ Heineken® នឹងបញ្ជូនអ្នកគាំទ្រកម្ពុជាចំនួនបួននាក់តាមជើងហោះហើរទៅកាន់ទីក្រុងអាថែន ប្រទេសក្រិច ដើម្បីទទួលបានបទពិសោធន៍ដ៏អស្ចារ្យក្នុងការទស្សនានូវកម្មវិធីប្រកួតវគ្គផ្តាច់ព្រ័ត្រនៃក្របខ័ណ្ឌ UEFA Champions League រវាងក្រុម Real Madrid FC និង Liverpool FC នៅថ្ងៃទី ២៧ ខែឧសភាខាងមុខនេះ។

អ្នកគាំទ្រមានលាភសំណាងដែលបានឈ្នះសំបុត្រយន្តហោះសម្រាប់ដំណើរកម្សាន្តមានម្តងក្នុងមួយជីវិតនៅក្នុងកម្មវិធីដំណើរទេសចរណ៍ពានរង្វាន់ UEFA Champions League ដែលនាំជូនដោយស្រាបៀរ Heineken® នៅប្រទេសកម្ពុជាកាលពីខែមុនគឺ លោក គៀ បូនី និងលោក ស៊ិប សុវណ្ណរិទ្ធិ រួមជាមួយដៃគូរបស់ពួកគាត់។

ជាផ្នែកមួយនៃសកម្មភាពដង្ហែរពានជាមួយនឹងខ្សែប្រយុទ្ធដ៏ល្បីល្បាញរបស់ក្រុម Manchester United លោក Ruud van Nistelrooy នៅកោះពេជ្រ អ្នកគាំទ្រស្រាបៀរ Heineken® ត្រូវបានស្នើសុំឱ្យជ្រើសរើសយកកៅអីមួយ រួចហើយមើលក្រោមកៅអីដើម្បីស្វែងរកសំបុត្រត្រូវរង្វាន់។

ឥឡូវនេះជាលើកដំបូងហើយដែលស្រាបៀរ Heineken® នឹងបញ្ជូនក្រុមអ្នកឈ្នះរង្វាន់ពីប្រទេសកម្ពុជាតាមជើងហោះហើរដើម្បីចូលរួមជាមួយទស្សនិកជនរាប់សែននាក់ដើម្បីទទួលបានបទពិសោធន៍ដ៏ល្អបំផុតក្នុងការទស្សនាបាល់ទាត់អន្តរជាតិនៅទីក្រុងអាថែន ដែលគេស្គាល់ថាជាទីក្រុងនៃក្រុមជើងឯក។

អ្នកឈ្នះរង្វាន់សញ្ជាតិកម្ពុជាក៏ត្រូវបានទទួលស្វាមគមន៍ចូលរួមក្នុងកម្មវិធីដ៏ធំមួយដែលរួមមានកម្មវិធីជប់លៀងពិសេសលើដំបូល កម្មវិធី BBQ លើឆ្នេរសមុទ្រ កម្មវិធីផ្សាយផ្ទាល់នូវការប្រកួតវគ្គផ្តាច់ព្រ័ត្រនៃក្របខ័ណ្ឌ UEFA Champions League កម្មវិធីអបអរសាទរក្រោយបញ្ចប់ការប្រកួត ការផ្តល់កន្លែងស្នាក់នៅសណ្ឋាគារដ៏ប្រណីត និងជួបផ្ទាល់ជាមួយក្រុមឈ្នះពានជើងឯក UEFA Champions League

នេះគឺជាបទពិសោធន៍លំដាប់ថ្នាក់ពិភពលោកមួយទៀត ដែលមិនអាចកាត់ថ្លៃបានដោយស្រាបៀរ Heineken®ជាស្រាបៀរគុណភាពលំដាប់ថ្នាក់ខ្ពស់បំផុតក្នុងពិភពលោកបានត្រួសត្រាយទូទាំងពិភពលោក ហើយនៅតែបន្តផ្តល់ជូននៅក្នុងប្រទេសកម្ពុជា។

ចំពោះព័ត៌មានបន្ថែមអំពីទីក្រុងនៃក្រុមជើងឯករបស់ស្រាបៀរ Heineken® សូមចូលមើលគេហទំព័រ៖ www.facebook.com/Heineken 

 

សួមទទួលទានស្រាបៀរ Heineken®ដោយការទទួលខុសត្រូវ

adverise with khmeread
PR