1

Liverpool ឬក៏ Augsburg យប់​នេះ​?

​ដូច​តែ Man Utd ដែរ ឱកាស​របស់ Liverpool ដើម្បី​បាន​លេង​បាល់ទាត់ Champions League រដូវ​កាល​ក្រោយ​គឺ​ពួកគេ​ត្រូវតែ​ឈ្នះ Europa League រដូវ​កាល​នេះ​។ ហង្ស​ក្រហម​ប្រហែលជា​បាន​លេង Europa League រដូវ​កាល​ក្រោយ​ប្រសិនបើ​ពួកគេ​បំបាក់ Manchester City ក្នុង​វគ្គ​ផ្តាច់ព្រ័ត្រ Capital One Cup នា​ថ្ងៃអាទិត្យ​នេះ​។

Liverpool មិនទាន់មាន​ក្រុម​ណា​បំបាក់​បាន​នៅឡើយ​ក្នុង​ក្របខ័ណ្ឌ Europa League រដូវ​កាល​នេះ ប៉ុន្តែ​លទ្ធផល​សូន្យ​ស្មើ​នៅ Augsburg ជាការ​ស្មើ​លើក​ទី​ប្រាំ​នៃ​ការប្រកួត​ចំនួន​ប្រាំ​ពីរលើក​របស់​ពួកគេ​។
​ហង្ស​ក្រហម​បាន​ស្មើ​ពីរ​ប្រកួត​ទៅហើយ​នៃ​ការប្រកួត​សរុប​ចំនួន​បី​លើក​ក្នុងផ្ទះ​ក្នុង​ក្របខ័ណ្ឌ​នេះ ប៉ុន្តែ​ប្រសិនបើ​លទ្ធផល​យប់​នៅតែ ០-០ នេះ​មានន័យថា ពួកគេ​នឹងត្រូវ​លេង​ម៉ោង​បន្ថែម​។​

​ក្រុម Liverpool កំពុងមាន​ទម្រង់​លេង​ឡើង​ចុះ​មិន​ស្ថេ​រ​ទេ ហើយនឹង​ត្រូវ​ប្រកួត​ជាមួយ​ក្រុម​តស៊ូ​បាត​តារាង​ជា​បន្តបន្ទាប់​ទៀត ដូច្នេះ​ប្រហែលជា​ពួកគេ​មិនសូវ​វាយលុក​ខ្លាំង​នោះទេ​ក្នុង​រាត្រី​នេះ​។ ហើយ​មួយទៀត តើ​លោក Jürgen Klopp នឹង​ទុក​កីឡាករ​ល្អ​មួយចំនួន​ដើម្បី​ធ្វើដំណើរ​ទៅ​ទឹកដី Wembley សប្តាហ៍​នេះដែរ​ឬ​អត់​?

​រីឯ Augsburg វិញ មាន​ទម្រង់​លេង​ក្រៅ​ផ្ទះ​ល្អ​គួរសម ដោយបាន​ឈ្នះ​ពីរ​ប្រកួត​ក្នុងចំណោម​បី​ប្រកួត​ក្នុង​វគ្គ​ជម្រុះ​តាម​ពូ​ល ប៉ុន្តែ​បាន​ចាញ់ ៣-១ ក្រោម​ថ្វី​ជើង​ក្រុម Athletic Bilbao​។ ក្នុង​លី​ក​វិញ ពួកគេ​មានតែ​មួយ​ពិន្ទុ​ប៉ុណ្ណោះ​នៅ​ពីលើ​តំបន់​កាត់ចោល និង​មិនទាន់​ឈ្នះ​នៅឡើយ​ក្នុងជំនួប​បួន​ប្រកួត​ចុងក្រោយ​បូក​បញ្ចូល​ទាំង​លទ្ធផល​ស្មើ​ជាមួយ Liverpool កាលពី​សប្តាហ៍​មុន​។​

​សរុបមក Liverpool ត្រូវតែមាន​ការប្រុងប្រយ័ត្ន​ក្នុងការ​ប្រកួត​នេះ បន្ទាប់ពី​បរាជ័យ​ក្នុង​ការរក​គ្រាប់​បាល់ Away Goal កាលពី​ជើង​ទីមួយ​។ គូប្រកួត​មកពី​អាល្លឺម៉ង់​របស់​ពួកគេ​មិន​កំពុងស្ថិត​ក្នុង​ទម្រង់​ល្អ​ទេ ហើយក៏​នឹងមិន​បាន​លេង​ក្នុង​ក្របខ័ណ្ឌ​នេះ​នៅ​រដូវ​កាល​ក្រោយ​ដែរ​។ ដូច្នេះ​ជ័យជម្នះ​សម្រាប់ Liverpool ថ្ងៃនេះ​គឺ​ពិតជា​សក្តិសម​៕

មតិយោបល់