អ្នកប្រើ iPhone នៅអង់គ្លេសអាចនឹងទទួលបានលុយ ៧៥០ ផោនដោយឥតដឹងខ្លួនពី Google ព្រោះក្រុមហ៊ុនអ៊ីនធឺណេតយកនេះលួចទិន្នន័យពីអ្នកប្រើ

ម្ចាស់ទូរស័ព្ទដៃស្មាហ្វូន iPhone អាចនឹងត្រៀមខ្លួនទទួលនូវលាភសំណាងដោយមិនដឹងខ្លួននៃសាច់ប្រាក់ចំនួន ៧៥០ផោនពី Google។

ក្រុមហ៊ុនស្រាវជ្រាវចម្រុះដ៏ទូលំទូលាយលើអ៊ីនធឺណេតមួយនេះបានប្រឈមមុខជាមួយនឹងសកម្មភាពផ្លូវច្បាប់ដ៏ធំជុំវិញការលើកឡើងថា ក្រុមហ៊ុនមួយនេះបានតាមដានអ្នកប្រើប្រាស់ iPhone រាប់លាននាក់នៅចក្រភពអង់គ្លេសដោយសម្ងាត់។

Google បានប្រមូលយកទិន្នន័យ រួមមានព័ត៌មានស្តីពីសុខភាពរាងកាយ និងផ្លូវចិត្ត សម្ព័ន្ធនយោបាយ សុខភាពផ្លូវភេទ និងចំណាប់អារម្មណ៍ផ្លូវភេទ ពីអ្នកប្រើប្រាស់ iPhone ហើយបានប្រើប្រាស់វាបែងចែកមនុស្សចូលទៅក្នុងប្រភេទផ្សេងៗសម្រាប់ពាណិជ្ជកម្ម។ នេះបើយោងតាមតុលាការកំពូលអង់គ្លេសបានប្រកាស។

យោងតាមវេបសាយ DailyMail អ្នកប្រើប្រាស់ iPhone ប្រមាណជា ៤,៤លាននាក់ក្នុងប្រទេសអង់គ្លេសត្រូវបានគេជឿជាក់ថា ត្រូវបានរងផលប៉ះពាល់៕

adverise with khmeread