រំលោភកុមារីអាយុ៧ឆ្នាំជិត២ខែទើបប៉ូលិសចាប់ខ្លួនបាន

​ព្រះសីហនុ​ ៖ មានករណីរំលោភសេពសន្ថវៈលើកុមារីអាយុ៧ឆ្នាំកើតឡើង កាលពីថ្ងៃទី២៧ ខែមីនា ឆ្នាំ២០១៨ វេលាម៉ោង ១កណ្តាលអធ្រាត្រ នៅក្នុងផ្ទះជួលក្រុមទី៨ ភូមិ៣ សង្កាត់លេខ៣ ក្រុង-ខេត្តព្រះសីហនុ​ ហើយជនបង្កបានរត់គេចខ្លួន​ រហូតមកដល់ថ្ងៃទី២៣ ឧសភា ឆ្នាំ២០១៨ វេលាម៉ោង​៩ និង៣០នាទី​ ទើបប៉ូលិសឃាត់ខ្លួនជនសង្ស័យបាន​។

​ប៉ូលិសនិយាយថា​ ជនសង្ស័យឈ្មោះ ឌឿន ចាន់សុខ ភេទប្រុស អាយុ២២ឆ្នាំ មុខរបរកម្មករនេសាទ បច្ចុប្បន្នស្នាក់នៅមិនពិតប្រាកដ មានស្រុកកំណើតភូមិព្រែកត្នោត ឃុំព្រែកត្នោត ស្រុកទឹកឈូរ ខេត្តកំពត ​បន្ទាប់ពីធ្វើសកម្មភាពចាប់រំលោភក្មេងស្រី បានសម្រេចរួចជនសង្ស័យបានរត់គេចខ្លួន​។

​ចំណែកកុមារីរងគ្រោះឈ្មោះ ស.ល.ណា អាយុ​៧ឆ្នាំ រស់នៅជាមួយម្តាយ អាយុ៤២ឆ្នាំ មុខរបរមេផ្ទះ​។ ក្រោយពេលទទួលបណ្តឹងរួច  កម្លាំងជំនាញបានធ្វើការស្រាវជ្រាវរកអត្តសញ្ញាណជនសង្ស័យបាន រហូតមកដល់ថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០១៨ វេលាម៉ោង ៩និង៣០នាទី​ ទើបធ្វើការឃាត់ខ្លួនជនសង្ស័យបាន​។

​ឆ្លងតាមការសួរលើជនសង្ស័យឈ្មោះ ឌឿន ចានសុខ បានឆ្លើយសារភាពថា «កាលពីយប់ថ្ងៃកើតហេតុខាងលើ ​កុមារីរងគ្រោះបានដេកមើលរឿងសិចក្នុងទូរស័ព្ទដៃជាមួយខ្ញុំ។   ក្នុងពេលនោះខ្ញុំបានធ្វើសកម្មភាពប្រើម្រាមដៃរុកចូលក្នុងប្រដាប់ភេទកុមារីរងគ្រោះ និងប្រើមាត់លិឍ ហើយយកលឹង្គរបស់ខ្ញុំដាក់លើប្រដាប់ភេទបន្ថែមទៀត តែមិនបានចូលឡើយ  ហើយក៏បានគេចខ្លួន​»។

​បច្ចុប្បន្នជនសង្ស័យបានឃាត់ខ្លួននៅអធិការដ្ឋានប៉ូលិសក្រុងព្រះសីហនុ កសាងសំណុំរឿងបញ្ចូនទៅការិយាល័យជំនាញចាត់ការបន្តតាមនីតិវិធី​៕

adverise with khmeread