adverise with khmeread 1

តើ​លោក Louis van Gaal ស្តារ​មុខមាត់​បានទេ​ក្នុង​រាត្រី​នេះ​?

​ជួនកាល គ្រូបង្វឹក​ម្នាក់នេះ​និយាយ​អ្វីមួយ​ដែល​លងបន្លាច​ពួកគេ​វិញ​សឹងតែ​លោះ​ព្រលឹង​។ បន្ទាប់ពី​បរាជ័យ​ប៉ុន្មាន​មកនេះ គ្រូបង្វឹក​បិសាច​ក្រហម Manchester United លោក Louis van Gaal បាន​និយាយថា ឈ្នះ​ពានរង្វាន់ Europa League ជា​ឱកាសល្អ​បំផុត​ដើម្បី​ឲ្យ​ក្រុម​លោក​បាន​លេង​ក្នុង​ក្របខ័ណ្ឌ Champions League រដូវ​កាល​ក្រោយ​។​

​ដឹង​អត់ថា​មានរឿង​អ្វី​កើតឡើង​? ប៉ុន្មាន​ថ្ងៃ​បន្ទាប់ពី​ការនិយាយ​បែបនេះ Man Utd បាន​ចាញ់ Midtjylland ២-១ នៅ​ដា​ណឺ​ម៉ាក និង​កំពុង​ស្ថិតក្នុង​គ្រោះថ្នាក់​នៃ​ការចាកចេញ​ពី​ការប្រកួត​ក្នុង​ទ្វីបអឺរ៉ុប​ជា​លើក​ទី​ពីរ​ក្នុង​រដូវ​កាល​នេះ ហើយ​ប្រហែលជា​យើង​អាច​ឃើញ​ពេលវេលា​របស់លោក Van Gaal មកដល់​ទីបញ្ចប់​ទៀតផង​។​

Man Utd ធ្វើ​បានល្អ​ក្នុង​រដូវ​កាល​នេះ​នៅ​ក្នុងផ្ទះ​របស់ខ្លួន ជាមួយនឹង​ជ័យជម្នះ​ពីរ​ប្រកួត​និង​ស្មើ​ជាមួយ​ក្រុម PSV ក្នុង​ក្របខ័ណ្ឌ Champions League វគ្គ​ជម្រុះ​តាម​ពូ​ល​។ ចំណែកឯ Midtjylland វិញ យើង​មិនអាច​មើលស្រាល​បានទេ ពួកគេ​បាន​បំបាក់ Southampton និង Manchester United ដែល​បច្ចុប្បន្ន​កំពុងស្ថិត​នៅ​កំពូល​ទាំង​ប្រាំមួយ​នៃ​ក្របខ័ណ្ឌ Premier League​។​

​កាលពី​ប្រាំពីរ​ឆ្នាំមុន Midtjylland បាន​បំបាក់ Manchester City នៅ​ក្នុងផ្ទះ​របស់ខ្លួន​មុនពេល​ពួកគេ​ចាញ់​ក្នុង​វគ្គ​ប៉េ​ណា​ល់​ទី​ជើង​ទី​ពីរ​។​

​ទម្រង់​លេង​ក្រៅ​ផ្ទះ​របស់​ពួកគេ​នៅក្នុង​ក្របខ័ណ្ឌ Danish Superliga មិនសូវ​ជា​ល្អ​នោះទេ ជាមួយ​ជ័យជម្នះ​ត្រឹមតែ​បី​ប្រកួត​ប៉ុណ្ណោះ​នៃ​ការប្រកួត​សរុប​ប្រាំបី​ប្រកួត​ចុងក្រោយ​។​
 
​ពួកគេ​ចាញ់​ពីរ​ប្រកួត​ទៅហើយ​នៃ​ការប្រកួត​ក្រៅ​ផ្ទះ​បី​លើក​របស់​ពួកគេ​ក្នុង​វគ្គ​ជម្រុះ​តាម​ពូ​ល​រដូវ​កាល​នេះ​។​

​ក្នុងការ​ប្រកួត​នេះ ប្រសិនបើ Manchester United ចាប់ផ្តើម​បានល្អ​ពួកគេ​នឹង​ឈ្នះ​ការប្រកួត​នេះ​។ បិសាច​ក្រហម​ពិតជា​ត្រូវការ​ជ័យជម្នះ​នេះ​ខ្លាំងណាស់​ដើម្បី​ឆ្លងទៅ​វគ្គ​បន្ទាប់​។ ពួកគេ​មាន​ទម្រង់​លេង​ល្អ​ក្នុងផ្ទះ បើទោះជា​ការប្រកួត​ខ្លះ​ពួកគេ​ធ្វើ​មិន​បានល្អ​ក៏ដោយ​។ គូប្រជែង​របស់​ពួកគេ​មិនមែនជា​ក្រុម​ល្អ​នៅក្រៅ​ផ្ទះ​ឡើយ ដូច្នេះ​ថ្ងៃនេះ Manchester United អាច​ស្រង់ដើម​មកវិញ​យ៉ាងតិចណាស់​ក៏​ពីរ​គ្រាប់​ដែរ​៕

adverise with khmeread

មតិយោបល់