ការគោរពវិន័យទាំង ១១ យ៉ាងនៅជប៉ុន គ្មានប្រទេសណាមួយធ្វើដូច

រាល់ប្រទេសនីមួយៗ សុទ្ធតែមានរបៀបគោរពគ្នាទៅវិញទៅមកទាំងអស់។ ក្នុងចំណោមប្រទេសទាំងអស់ មានតែប្រទេសជប៉ុនប៉ុណ្ណោះ ដែលល្បីល្បាញខាងទំនៀមទម្លាប់ក្នុងគោរពវិន័យមិនគួរឱ្យជឿជាងគេ។

១. សិល្បៈក្នុងការហៅមនុស្សតាមឋានានុក្រម
ការហៅតែឈ្មោះ គឺមិនគ្រប់គ្រាន់ឡើយក្នុងប្រទេសជប៉ុន។ គេមានពាក្យសម្រាប់ហៅដូចជាលោកបង...ជាដើម។ ពាក្យ Kun (ពាក្យជប៉ុន) សម្រាប់ប្រើហៅមិត្តភក្តិ។ ពាក្យ Chan ប្រើសម្រាប់ហៅក្មេងៗ។ ពាក្យ Sama គឺប្រើគោរពខ្លាំង (ប្រើលើព្រះអង្គម្ចាស់ ឬអ្នកមានឋានៈខ្ពស់)។ Senpai ប្រើសម្រាប់ហៅមិត្តរួមថ្នាក់ ឬរួមការងារមានអាយុច្រើនជាង។ Kōhai ប្រើផ្ទុយនឹងពាក្យ Senpai។ ពាក្យ Sensei ប្រើសម្រាប់ហៅលោកគ្រូ វេជ្ជបណ្ឌិត អ្នកវិទ្យាសាស្ដ្រ អ្នកនយោបាយ។ល។ ពាក្យ Shi ប្រើសម្រាប់ហៅឈ្មោះផ្លូវការណាមួយ ជាលាយលក្ខណ៍អក្សរ។

២. ការដោះដូរនាមបណ្ណគ្នាទៅវិញទៅមក
ការជូននាមបណ្ណគ្នាទៅវិញទៅមក គឺដៃទាំងទ្វេរបស់ភាគីទាំង២ត្រូវជូនដំណាលគ្នា និងឱនគោរពគ្នា។ ហើយមិនត្រូវភ្លាមៗយកកាតនោះទុកក្នុងហោប៉ៅរបស់អ្នកទេ ត្រូវអានវារយៈពេល ១ នាទីសិន។

៣. ច្បាប់លើជណ្ដើរយន្ត
ប្រសិនបើអ្នកនៅក្នុងជណ្ដើរយន្ត អ្នកគឺជាមេគេដែលនៅជិតប៊ូលតុងចុច ហើយចុចរហូតដល់មនុស្សចេញពីជណ្ដើរយន្តអស់ ហើយអ្នកចេញចុងក្រោយគេ។ ប្រសិនបើអ្នក គឺជាអ្នកទេសចរ អ្នកមិនត្រូវចូលជណ្ដើរយន្តមុនគេនោះទេ។

៤. ច្បាប់នៅផ្លូវក្រោមដី
នៅផ្លូវក្រោមដី អ្នកត្រូវគោរពច្បាប់ដ៏តឹងរ៉ឹងរបស់គេ។ រឿងដំបូង និងសំខាន់បំផុត គឺមិនអនុញ្ញាតឱ្យនិយាយគ្នាឡើយ មិនថាលើកទូរស័ព្ទក៏ដោយ។ វាមិនសមរម្យឡើយដែលអ្នកសម្លឹងមើលអ្នកដទៃ សូមកុំធ្វើវាដាច់ខាត។ ហើយអ្នកមិនចាំបាច់ចេញពីកន្លែងអង្គុយ ដើម្បីឱ្យមនុស្សចាស់អង្គុយតាមប្រពៃណីរបស់អ្នកទេ។ គេមានកៅអីបម្រុងសម្រាប់ពួកគេហើយ ជាពិសេសអ្នកពិការ និងអ្នកមានផ្ទៃពោះ។

៥. ការប៉ះពាល់គ្នាឬស្ទាប គឺមិនអនុញ្ញាតឡើយ
ក្នុងប្រទេសជប៉ុន ការប៉ះពាល់ឬស្ទាប គឺមហាឈ្លើយទៅនឹងភ្នែកអ្នកដទៃ ព្រោះប្រទេសជប៉ុនគោរពគម្លាតពីគ្នានឹងគ្នាណាស់។ ការថើប ក៏ត្រូវបានហាមឃាត់ដែរ បើទោះជាអ្នក គឺជាអ្នកទេសចរក៏ដោយ។

៦. ការផឹកជាតិស្រវឹង
ប្រជាជនជប៉ុនផឹកស្រាសាហាវណាស់។ ហើយនៅពេលដែលពួកគេផឹក គឺលែងខ្វល់មេកើយឬកូនចៅឡើយ។ សាស្រ្តាចារ្យក៏អាចផឹកជាមួយសិស្សរបស់គាត់បានដែរ ដូច្នេះសិស្សក៏អាចអញ្ជើញគាត់ទៅផ្ទះរបស់សិស្សបានដែរ។ ស្រដៀងគ្នាដែរស្មៀនម្នាក់ដែលក្រាបលូនចៅហ្វាយរបស់គាត់ក្នុងអំឡុងពេលថ្ងៃ អាចវាយស្មើជាមួយគាត់នៅពេលយប់បាន នៅពេលផឹក។ ហើយនេះគឺជារឿងធម្មតា!

៧. លុយកាក់
ប្រជាជនជប៉ុនមានឥរិយាបថចម្លែកចំពោះលុយ។ ពួកគេ ខ្មាស់គេក្នុងការបង្ហាញលុយជាសារធារណៈ ជាហេតុ ពួកគេប្រើសំបុត្រឬអាំងប៉ាវដើម្បីដាក់លុយ ហើយប្រគល់ជូនគេ។ ប៉ុន្ដែនៅផ្សារទំនើប ពួកគេមិនធ្វើដល់ថ្នាក់នឹងឡើយ ពួកគេដាក់លុយលើថាស ដែលអ្នកបម្រើយកមក។

៨. សិល្បៈនៃការអង្គុយ
ជប៉ុនចូលចិត្តអង្គុយបត់ជើង ប៉ុន្ដែមនុស្សភាគច្រើនឹងស្ពឹកជើង ត្រឹមតែប៉ុន្មាននាទីប៉ុណ្ណោះ។ ប្រសិនបើអ្នកជាអ្នកទេសចរ អ្នកមិនត្រូវការអង្គុយបត់ជើងឡើយ ហើយអ្នកអាចអង្គុយបែបណាក៏បានឱ្យតែមានអារម្មណ៍ថាស្រួល។

៩. ច្បាប់នៃការជូនកាដូ
អ្នកមិនត្រូវការបើកកាដូភ្លាមៗនោះទេ បន្ទាប់ពីទទួលបានវាហើយ ដោយសារមើលទៅមិនសមរម្យ និងលោភលន់។ លើសពីនោះការជូនកាដូមានតែពីររដូវប៉ុណ្ណោះ គឺរដូវក្ដៅ និងរងា។

១០. ការឱនគោរព
ការឱនក្រាបនឹងដី គឺសូមអង្វរទុកជីវិត។ ការឱន ៤៥ ដឺក្រេ គឺជាការគោរពដ៏ជ្រាលជ្រៅ ប្រើនៅពេលសុំទោសអធិរាជ។ ការឱន ៣០ ដឺក្រេ គឺជាការគោរពលោកគ្រូ ឬមេកើយ។ ១៥ ដឺក្រេប្រើសម្រាប់មនុស្សឋានៈស្មើគ្នាក្នុងសង្គម។

១១. ពេលភ្ញៀវចាកចេញ
ជប៉ុន បម្រើភ្ញៀវ ឬដៃគូជំនួញរបស់ពួកគេយ៉ាងឌិតដល់ និងក្ដីគោរពបំផុត។ នៅពេលពួកគេចាកចេញ មនុស្សទូទាំងក្រុមហ៊ុននឹងតាមពួកគេរហូតដល់កន្លែងចេញហើយឱនលំទោនគោរព។ ថ្វីបើវាឆ្គង ប៉ុន្ដែច្បាប់ គឺច្បាប់៕

adverise with khmeread