adverise with khmeread 0

រឿង​វិ​ញ្ញា​ញ​ខ្មោច​ដ៏​រន្ធត់ "The Ring" និង "The Grudge" នឹងត្រូវ​រួមបញ្ចូល​គ្នា​តែមួយ​ក្នុង​រឿង "Sadako vs Kayako"

ផលិតកម្ម Kadokawa និង NBCUniversal Entertainment Japan នៃ​ប្រទេស​ជប៉ុន​បាន​ចាប់ដៃគ្នា​ផលិត​ខ្សែភាពយន្ត​បែប​រន្ធត់ "The Ring" និង "The Grudge"  មក​ច្របាច់​បញ្ចូល​គ្នា​មក​បង្កើតជា​ខ្សែភាពយន្ត​ដ៏​រន្ធត់​ថ្មី​ក្នុង​រឿង "Sadako vs Kayako"​។  

​ប្រភេទ​រឿង​បែប​រន្ធត់​មួយ​នេះ​គឺ​ហាក់ដូចជា​បាន​ស្ថិតក្នុង​គោលបំណង​មួយ​ដើម្បី​ធ្វើការ​ឈាន​ជើង​ចូលទៅ​កាន់ការ​ប្រកួតប្រជែង​ទីផ្សារ​ខ្សែភាពយន្ត​សហរដ្ឋអាមេរិក​ជាមួយនឹង​ខ្សែភាពយន្ត "Freddy vs. Jason" "Alien vs. Predator" និង "Batman v. Superman" ដែល​ត្រៀម​នឹង​ចេញផ្សាយ​នាពេល​ខាងមុខនេះ​។

Sadako vs. Kayako នឹង​នាំយក​តួអង្គ​វិញ្ញាណ​មនុស្ស​ស្រី​វារ​លើ​ពិ​ដាន​ក្នុង​រឿង The Grudge ដែល​ត្រូវ​ប្រឈមមុខ​ជាមួយនឹង​ជាមួយ​វិញ្ញាណ​ក្មេងស្រី​នៃ​ខ្សែភាពយន្ត​រឿង The Ring ។

Sadako vs Kayako នឹង​ត្រៀម​ចេញផ្សាយ​ជា​ផ្លូវការ​ក្នុង​ប្រភេទ​ខ្សែភាពយន្ត 4-D នៅក្នុង​ប្រទេស​ជប៉ុន​នា​ខែមិថុនា​ខាងមុខនេះ​៕ 

 

adverise with khmeread
ប្រភព៖ maxim

មតិយោបល់