adverise with khmeread Az

ពួកចោរមានគ្នា៦នាក់បាញ់សម្លាប់យុវជនម្នាក់ ប្លន់យកម៉ូតូមួយគ្រឿង

    ភ្នំពេញ៖ ពួកក្រុមចោរមានគ្នា៦នាក់ប្រដាប់ដោយអាវុធខ្លីមួយដើមបានធ្វើសកម្មភាពបាញ់សម្លាប់ជនរងគ្រោះម្នាក់ក្នុងចំណោមគ្នីគ្នា៥នាក់ប្លន់យកម៉ូតូមួយគ្រឿង ហើយក្រុមចោរប្លន់យកម៉ូតូជនរងគ្រោះជិះរត់គេចខ្លួនបាត់។
    អំពើបាញ់ប្លន់ដ៏ឃោរឃៅខាងលើនេះបានកើតឡើងកាលពីវេលាម៉ោង២និង៤០នាទីរំលងអាធ្រាត ឈានចូល ថ្ងៃទី០៩ ខែធ្នូ ឆ្នាំ ២០១៥ នៅចំណុចផ្លូវ៥២៨ កែង៦៧៥ ក្រុម៥៥ភូមិ១៤ ស្ថិតក្នុងសង្កាត់បឹងកក់១ ខណ្ឌទួលគោក រាជធានីភ្នំពេញ។
     របាយការណ៍ប៉ូលិសបានឲ្យដឹងថា ជនរងគ្រោះឈ្មោះ ធាន កាបុណ្យ ភេទប្រុស អាយុ១៦ឆ្នាំ ស្នាក់នៅផ្ទះលេខ១១ផ្លូវលេខ៥១៦ ក្រុម៣០ភូមិ៨ សង្កាត់បឹងកក់១ ខណ្ឌទួលគោក ត្រូវពួកចោរបាញ់ចំក្រោមដោះស្តាំធ្លាយស្លាប់ក្រោយពេបញជូនដល់ពេទ្យកាល់ម៉ែត។
      របាយការណ៍បន្តថា មុនពេលកើពួកគេទាំង៥នាក់ទើបតែចេញពីក្លឹប ដោយជិះម៉ូតូពីរគ្រឿងមានម៉ូតូ និចមួយគ្រឿងនិងម៉ូតូឌ្រីមសង់សេរីឆ្នាំ២០០៦តែបិទតែម២០១៣មួយគ្រឿង ។ ពេលដែលជិះបណ្ដើរគ្នាមកដល់ចំណុចកើតហេតុក៏លេចមុខជនសង្ស័យមួយក្រុមមានគ្នា៦នាក់ប្រដាប់ដោយកាំភ្លើងខ្លីមួយដើមធ្វើសកម្មភាពបាញ់ទៅលើជនរងគ្រោះចំនួនមួយគ្រាប់បណ្ដាលឲ្យដួល។ ពេលឃើញដូច្នេះមិត្តភក្តិបាននាំគ្នារត់ចេញពីម៉ូតូ ហុងដា (មិនចាំស្លាកលេខ) ហើយពួកចោរយកម៉ូតូជនរងគ្រោះជិះរត់គេចខ្លួនបាត់តែម្តង។
    ក្រោយកើតហេតុពួកគេបានទំនាក់ទំនងទៅសមត្ថកិច្ចនិងហៅរថយន្ដសង្គ្រោះដើម្បីមកយកជនរងគ្រោះទៅសង្គ្រោះ តែពេលទៅដល់មន្ទីរពេទ្យជនរងគ្រោះបានស្លាប់បាត់ទៅហើយ។
    បន្ទាប់មកក្រុមគ្រួសារសពបានដាក់ពាក្យបណ្ដឹងដើម្បីឲ្យសមត្ថកិច្ចតាមចាប់ក្រុមជនសង្ស័យចាត់ការតាមនិតិវិធីច្បាប់។ចំណែកសពសមត្ថកិច្ចបានប្រគល់ឲ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕

adverise with khmeread

មតិយោបល់