adverise with khmeread Petr

Petr Cech: Arsenal មិនទាន់ល្អគ្រប់គ្រាន់ ដើម្បីយកឈ្នះ Barcelona ទេ

          អ្នក​ចាំទី​ Petr Cech របស់ក្រុម​​ Arsenal សារភាពថា គាត់ពិតជា​មានការ​ខកចិត្ត​បន្ទាប់ពី Arsenal មិនអាចរកបានគ្រាប់បាល់ អំឡុងពេល​ប្រកួត​ជា​មួយ​ក្រុម​​ Barcelona កាលពីយប់ថ្ងៃអង្គារ។

          កីឡាករ Lionel Messi​ បាន​ជួយ​ឲ្យ​ក្រុម​ Barcelona គ្រប់​គ្រងបាល់ស្ទើរតែ​ទាំង​ស្រុង​ អំឡុង​ពេល​ប្រកួតក្នុង​ក្រប​ខណ្ឌ​ឆេម​ពាន​លីក​វគ្គ​១៦​ក្រុម​ចុង​ក្រោយ​ដោយទទួលបានជ័យជំនះ​២-០។ តែទោះបីជា​ក្រុម​ភ្ញៀវ​គ្រប់គ្រងបាល់ស្ទើរ​តែ​ទាំងស្រុង​ក៏ដោយ ក៏ក្រុម​ Arsenal នៅតែមាន​ឱកាស​ជា​បន្ត​បន្ទាប់ផងដែរ​តែកី​ឡាករ Alex Oxlade និង​កី​ឡាករ​ ​Olivier Giroud ធ្វើ​មិន​បាន​សម្រេច។

            Petr Cech ​បាន​ជួយ​សង្គ្រោះ​បាល់ជាបន្តបន្ទាប់។​ Cech បានទទួល​ស្គាល់​ថា ក្រុមកាំភ្លើងធំចាំបាច់ត្រូវតែ​ល្អ​ជា​ងនេះដើម្បីទទួល​បានជ័យជំនះ ​​ប្រសិនបើ​អ្នក​​​លេងជាមួយ​ក្រុ​ម​ខ្លាំង​ និងដើម្បី​លើក​ពាន​ឆេមពាន​លីកនោះ ពេលដែលអ្នក​មាន​ឱកាស​ អ្នកត្រូវតែ​រក​គ្រាប់​បាល់ឲ្យបាន​"៕

adverise with khmeread
ប្រភព៖ talksport

មតិយោបល់