ពេលដឹងថា កាកសំណល់ប្លាស្ទិក ចំណាយពេលយូរប៉ុនណាដើម្បីរលាយទៅក្នុងធម្មជាតិ...ទើបញាក់សាច់!

តើអ្នកដឹងទេថា កាកសំណល់ប្លាស្ទិកប្រើពេលប៉ុន្មានឆ្នាំទើបវារលាយទៅក្នុងធម្មជាតិ?

ផលិតផលប្លាស្ទិកបច្ចុប្បន្ន គឺជារបស់ប្រើប្រាស់ដ៏ពេញនិយមក្នុងចំណោមមនុស្សសម័យនេះ។ យោងតាមការស្រាវជា្រវមួយបង្ហាញថា រៀងរាល់ឆ្នាំយើងបានប្រើប្រាស់ប្រេងប្រមាណជា ១,៦ លានធុងដើម្បីផលិតដបទឹកប្លាស្ទិក។

ហើយកាកសំណល់ប្លាស្ទិក គឺជាប្រភេទកាកសំណលដែលត្រូវការពេលយូរអង្វែងដើម្បីរលាយទៅជាមួយនឹងធម្មជាតិ។ ជាធម្មតាប្លាស្ចិកអាចប្រើពេល ១ ពាន់ឆ្នាំឡើងដើម្បីរលាយក្លាយជាដី។ ប៉ុន្ដែថង់ប្លាស្ទិក យើងប្រើរាល់ថ្ងៃ គឺប្រើពេលពី ១០ ទៅ ១ ពាន់ឆ្នាំដើម្បីរលាយ ខណៈដែលដបប្លាស្ទិកអាចប្រើពេល ៤៥០ ឆ្នាំ ឬច្រើនជាងនេះដើម្បីរលាយទៅជាមួយធម្មជាតិ៕

adverise with khmeread