ហូបត្រប់ច្រើនពេក មិនល្អដល់សុខភាពទេ...ទាំងនេះជាផលប៉ះពាល់

ត្រប់ គឺជាបន្លែដែលសម្បូរទៅដោយវីតាមីនចម្រុះ ជាតិរ៉ែ សារធាតុប្រឆាំងអុកស៊ីតកម្ម ជាតិសរសៃ និងសារធាតុជាច្រើនទៀត ដែលល្អសម្រាប់សុខភាព និងជាពិសេសសម្រស់។

ប៉ុន្ដែមិនមានន័យថា អ្នកត្រូវតែញ៉ាំវាផ្ដេសផ្ដាស ឬច្រើនហួសកំណត់ទេ។ ប្រសិនបើអ្នកពិសាវាច្រើនហួសកំណត់ អ្នកនឹងជួបបញ្ហាដូចខាងក្រោមនេះ។

១. ប្រតិកម្មអាឡែហ្ស៊ីដូចជាហើមក ចង់ក្អួត រមាស់ និងឡើងកន្ទួលរមាស់។

២. ដោយសារតែវត្តមានសារធាតុអាស៊ីតហ្វលិក ប៉ូតាស្យូម និងជាតិសរសៃខ្ពស់ អ្នកនឹងមានអារម្មណ៍ចង់ក្អួត និងក្អួត នៅពេលបរិភោគច្រើន។

៣. អាចបង្កឱ្យកើតគ្រួសតម្រងនោម។

៤. ធ្វើឱ្យថប់បារម្ភ ឬអ្នកកើតជំងឺធ្លាក់ទឹកចិត្តកាន់តែធ្ងន់ធ្ងរ។

៥. ធ្វើឱ្យការធ្វើតេស្ដរកការដុះដុំសាច់ មិនអាចរកឃើញបាន៕

adverise with khmeread