រកឃើញសត្វសមុទ្រចម្លែក ងាប់ចោលឆ្អឹងទើរលើឆ្នេរសមុទ្រប្រទេសវែល

សត្វចម្លែកមួយមកទើរលើឆ្នេរសមុទ្រ Rhossilli ក្នុងតំបន់ Gower ប្រទេសវែល ដោយអ្នកជំនាញមិនអាចបកស្រាយចេញថាវាគឺជាសត្វអ្វី។

វាមានគ្រោងឆ្អឹងប្រវែង ១,៥២ ម៉ែត្រជាមួយក្បាលវែង និងថ្គាមធំ ហើយអ្នកខ្លះជឿថាវាគឺជាត្រីបាឡែន Cetaceans ត្រីដូហ្វីន ឬជាអ្វីផ្សេង។

អ្នកជំនាញមកពីសាកលវិទ្យាល័យ Swansea University លោក Dan Forman និយាយថា "នៅពេលអ្នកមើលដំបូង អ្នកនឹងគិតថាវាគឺជាសត្វក្រពើ ប៉ុន្ដែវាមិនមែននោះទេ"។

Beth Janetta វ័យ ៤១ ឆ្នាំជាអ្នករកឃើញសត្វចម្លែកនេះ ខណៈដែលបណ្ដើរសុនខលេងនៅមាត់សមុទ្រ។

អ្នកត្រួតពិនិត្យតំបន់របស់អង្គការ National Trust លោក Mark Hipkin ដែលត្រូវបានគេហៅទៅប្រមូលសត្វចម្លែកនោះទៅធ្វើកោសល្យវិច្ច័យនិយាយថា វាគឺជាត្រីសមុទ្រម្យ៉ាងហៅថា ម៉ារស្វ័ង។

គាត់និយាយថា "យើងឃើញមានសត្វត្រីនេះទើរលើមាត់សមុទ្រជាញឹកញាប់ ជាពិសេសត្រីដូហ្វីន និងឆ្មាសមុទ្រ"។

យ៉ាងណាមិញ អ្នកជំនាញនៅតែមិនប្រាកដថា វាគឺជាសត្វត្រីបាឡែន ឬក៏ជាត្រីដូហ្វីនដដែល៕

adverise with khmeread