adverise with khmeread 3

​គំនូរ​សិល្បៈ​លើ​ផ្ទៃ​ជញ្ជាំង​ជាច្រើន​កន្លែង​បាន​រំលេច​ឡើង​នៅ​កោះ Hawaii មុន​ពិធីបុណ្យ​ប្រចាំឆ្នាំ​ឈាន​មកដល់​

​នៅលើ​ផ្ទៃ​ជញ្ជាំង​អាគារ​មួយចំនួន​ត្រូវបាន​ប្រឡាក់​ទៅដោយ​ទឹក​ថ្នាំ​នៃ​គំនូរ​ដ៏​អស្ចារ្យ​នៃ​គំនិត​ឆ្នៃប្រឌិត​ដ៏​ប៉ិនប្រសព្វ​របស់​វិចិត្រករ​នៅឯ​កោះ Hawaii​។

​បន្ទាប់ពី​ពិ​ធិ​បុណ្យ​ប្រចាំឆ្នាំ​នៅក្នុង​ប្រទេស​ជប៉ុន និង​កោះ​តៃវ៉ាន់ ត្រូវបាន​បញ្ចប់​ពួកគេ​បាន​បែរ​ទិសដៅ​មកកាន់​កោះ Hawaii ដើម្បី​ដំណើរការ​គូរគំនូរ​សិល្បៈ​ប្លែកៗ​នៅលើ​ផ្ទៃ​ជ​ញ្ជាំ​អាគារ​នានា ដែល​បានចាប់ផ្តើម​ចេញពី​កូន​កោះ Oahu​។

​អ្នកដឹកនាំ​ក្នុងការ​បង្កើត​សិល្បៈ​គំនូរ​លោក Jasper Wong បាន​អំពាវនាវ​ដល់​វិចិត្រករ​ចំនួន ១០០ នាក់ រួម​និង​តន្ត្រីករ ហើយ​និង​ជាង​ថតរូប​ឱ្យ​ចូលរួម​នៅក្នុង​ព្រឹត្តិការណ៍​មួយ​នេះ ដើម្បី​ធ្វើឱ្យ​សិល្បៈ​មួយ​នេះ​កាន់តែ​មើលទៅ​មាន​ភាពរស់រវើក​នៅ​តំបន់​ពាណិជ្ជកម្ម Kaka’ako ជាមួយនឹង​គម្រោង​ដ៏​អស្ចារ្យ​របស់​ពួកគេ​។​

​ពិធីបុណ្យ​ប្រចាំឆ្នាំ​ក្នុង​កោះ Hawaii នឹងត្រូវ​ដំណើរការ​នា​ចុង​សប្តាហ៍​នេះ ដែលជា​រៀងរាល់ឆ្នាំ​ពិធីបុណ្យ​មួយ​នេះ​តែងតែ​ទទួលបាន​ការនិយម​ពី​ប្រជាជន និង​ភ្ញៀវ​ទេសចរណ៍​ចូលរួម​កម្សាន្ត​យ៉ាងច្រើន​កុះករ​៕

 

adverise with khmeread
ប្រភព៖ highsnobiety

មតិយោបល់