ក្រុមបងធំវ័យស្ទាវៗចំនួន៩នាក់ប្រុងកាប់គ្នាត្រូវបានប៉ូលិសវ៉ៃខ្នោះ

​រតនគិរី ៖​ មានករណីក្រុមក្មេងទំនើងបង្កអុកឡុកទីសាធារណៈនៅចំណុចសួនច្បារស្ថិតក្នុងភូមិ៣​ ឃុំត្រពាំងច្រេស​ ស្រុកកូនមុំ​ ខេត្តរតនគីរីត្រូវបាន កម្លាំងប៉ូលិសស្រុក និងកម្លាំងប៉ុស្ដិ៍បានធ្វើការឃាត់ខ្លួន បានចំនួន៩នាក់ក្នុងចំណោម២ក្រុម​ កាលពីថ្ងៃទី២៥ ឧសភា ឆ្នាំ២០១៨​ វេលាម៉ោង៨ និង៣០នាទីយប់។ 

​ប៉ូលិសនិយាយថា​ មុខសញ្ញាទាំង២ ក្រុមរួមមាន​ ក្រុមទី១មានគ្នា៦នាក់ គឺ១-ឈ្មោះ ឆិល ឌី ភេទប្រុស អាយុ១៧ឆ្នាំខ្មែរ, ២-ឈ្មោះ តេង តុលា ភេទប្រុស អាយុ១៦ឆ្នាំ ខ្មែរ ៣-ឈ្មោះ ប៊ឺយ ម៉ាប់ ភេទប្រុស អាយុ២១ឆ្នាំខ្មែរ។ អ្នកទាំង៣រស់នៅ ភូមិថ្មីឃុំសិរីមង្គល ស្រុកកូនមុំ ខេត្តរតនគីរី, ៤-ឈ្មោះ ស៊ុំ សុខចាន់ ភេទប្រុស អាយុ១៧ឆ្នាំ ខ្មែរ, ៥-ឈ្មោះ ហេង វុទ្ធី ភេទប្រុស អាយុ១៨ឆ្នាំ ខ្មែរ និ​ង៦-ឈ្មោះ វុន ដារិទ្ធ ភេទប្រុស អាយុ២១ឆ្នាំ អ្នកទាំង៣​ រស់នៅភូមិ៣​ឃុំត្រពាំងច្រេស ស្រុកកូនមុំ ខេត្តរតនគីរី។ ក្រុមទី១នេះមានដាវសាម៉ូរ៉ៃចំនួន១, កូនកាំបិត១ និងម៉ូតូចំនួន៣គ្រឿង។

​ចំណែកក្រុមទី២ មានគ្នាចំនួន៣នាក់គឺ​ ១-ឈ្មោះ សាន់ វណ្ណី ភេទប្រុស អាយុ១៧ឆ្នាំ ខ្មែរស់នៅភូមិថ្មី ឃុំសិរីមង្គល ស្រុកកូនមុំ, ២-ឈ្មោះ សុង ចាន់លុច ភេទប្រុស អាយុ១៧ឆ្នាំ ខ្មែរ និង
និង៣-ឈ្មោះ អុន ពៅ ភេទប្រុស អាយុ២០ឆ្នាំ ខ្មែរ។ អ្នកទាំង២មាននៅភូមិ៣ ឃុំត្រពាំងច្រេស ស្រុកកូនមុំ។ ក្រុមនេះមានដាវសាម៉ូរ៉ៃចំនួន១ ក្រុមទាំង២នេះបម្រុងធ្វើសកម្មភាពកាប់គ្នា។ 

​ទទួលបានសេចក្តីរាយការណ៍ភ្លាម កម្លាំងប៉ូលិសជំនាញរបស់អធិការដ្ឋានស្រុក​បានចុះធ្វើការបង្រ្កាប ឃាត់ខ្លួននិងប្រមូលដកហូត ​វត្ថុតាងមានដាវចំនួន២កូនកាំបិតចំនួន១ និងម៉ូតូចំនួន៣គ្រឿងយកមកអធិការស្រុកកូនមុំ​។ បច្ចុប្បន្នកម្លាំងអធិការកំពុងបំពេញបែបបទតាមនីតិវិធី៕

adverise with khmeread