Riyad web

Real Madrid ចាប់អារម្មណ៍កីឡាករ Mahrez របស់ Leicester

          កីឡាករ​ខ្សែប្រយុទ្ធ​ Riyad Mahrez របស់ក្លឹប Leicester City លេង​បាន​ល្អ​មែន​ទែន​នៅ​រដូវ​កាល​នេះ ដោយ​រក​បាន​១​​​៥​គ្រាប់​ ហើយ​ជួយ​បង្កើតឱកាស​រក​គ្រាប់បាល់​១០​គ្រាប់​ផ្សេងទៀត​ក្នុង​ការបង្ហាញ​មុខ​២៧​លើកសម្រាប់ក្រុម​ដែលកំ​ពុងនាំមុខគេនៅ​ក្របខណ្ឌ​ព្រីមីញ៉េ​លីកមួយនេះ។

          មាន​ព័ត៌មាន​ថា កីឡាករ​អន្តរជាតិ​អាល់ហ្សេរី វ័យ​២៥​ឆ្នាំរូបនេះ​ត្រូវ​បានគេ ភ្ជាប់ទៅនឹង​កិច្ច​សន្យា​ផ្ទេរ​ទៅ​កាន់​ក្លឹប​កំពូល​មួយ​នៅ​តំបន់​អឺរ៉ុប ហើយក្លឹប​ Barcelona ក៏​កំ​ពុង​តាម​មើល​ការវិវឌ្ឍ​របស់​កីឡាករ​រូបនេះផងដែរ។ Real Madrid អាចនឹង​ចំណាយ​ប្រាក់​ដើម្បី​ផ្ទេរ​កីឡាករ​រូបនេះដោយកំពុង​ថ្លឹង​ថ្លែង​ថា តើ​នឹង​ចូល​រួម​ប្រជែង​ដើម្បី​ផ្ទេរកីឡាករ​រូបនេះ​នៅ​រដូវ​ក្តៅដែរឬយ៉ាង​ណា​។

          ចំណែក​ Leicester ក៏ចង់រក្សាទុ​ក​កីឡាកររូនេះផងដែរ ប៉ុន្តែ​ដឹងច្បាស់ថា Riyad ទទួលបានការ​ចាប់អារម្មណ៍​ច្រើននៅ​ពេល​រដូវ​ទិញ​ដូរ​កីឡាករ​ចូល​មក​ដល់៕

ប្រភព៖ talksport

មតិយោបល់