វិធីងាយៗចំណាយតិច! ដំឡូងបារាំងជួយការពារកញ្ចក់ឡាន វ៉ែនតាហែលទឹក និងប្លាស្ទិកថ្លា ពីភាពស្រអាប់ពេលមានភ្លៀង ឬ អាកាសធាតុត្រជាក់

ប្រសិនបើលោកអ្នកកំពុងស្វែងរកវិធីសាស្ត្រមានប្រសិទ្ធភាពនិងចំណាយតិច ដើម្បីការពារកញ្ចក់ឡាន វ៉ែនតាហែលទឹក និងកញ្ចក់ផ្សេងៗ ព្រមទាំងប្លាស្ទិកថ្លា ពីភាពស្រអាប់ អ្នកអាចប្រើដំឡូងបារាំងដើម្បីកម្ចាត់ភាពអាប់ទាំងនោះបាន។

ជាធម្មតាទេ នៅពេលមានអាកាសធាតុត្រជាក់ ឬ មេឃភ្លៀងរួចថ្មីថ្មោង កញ្ចក់ឡាន ឬ កញ្ចក់ផ្សេងៗ តែងតែមានភាពស្រអាប់ មើលមិនសូវច្បាស់ទេ។ ហេតុដូច្នេះ លោកអ្នកចាំបាច់ត្រូវរកវិធីកម្ចាត់អាប់ទាំងអស់នោះ។

វិធីសាស្ត្រគឺ ប្រើដំឡូងបារាំងដូចខាងក្រោម៖
១. លាងដំឡូងឱ្យស្អាតហើយកាត់ជា២។
២. យកដំឡូងពាក់កណ្តាលទៅត្រដុសឱ្យពេញកញ្ចក់។ វានឹងជួយសម្អាតកញ្ចក់ និង ការពារមិនឱ្យអ័ព្ទពីខាងក្រៅមកស្អិតជាប់ក្នុងកញ្ចក់ឡើយ។
៣. សល់ដំឡូងមួយកំណាត់ទៀត អាចប្រើវាជូតបង្ហើយក៏បាន ឬ រក្សាទុកត្រង់ណាមួយសិនក៏បាន។
៤. ក្រោយជូតកញ្ចក់រួច ទុកវាចោលឱ្យស្ងួត ប្រហែល ១៥ នាទី កុំប៉ះពាល់។

ក្រោយអនុវត្តរួច លោកអ្នកនឹងភ្ញាក់ផ្អើលចំពោះប្រសិទ្ធភាពរបស់ដំឡូង ដែលការពារកញ្ចក់មិនឱ្យស្រអាប់ ក្រោមអាកាសធាតុប្រែប្រួល៕

adverise with khmeread