adverise with khmeread 1

Justin Bieber គ្រង​តំណែង​តារាចម្រៀង​ទោល​ឆ្នើម​អន្តរជាតិ​ក្នុង​កម្មវិធី​ប្រគល់​ពានរង្វាន់ BRIT Awards 2016

​វា​តែងតែ​ជា​រាត្រី​ដ៏​អស្ចារ្យ​បំផុត​ប្រចាំឆ្នាំ​សម្រាប់​ការ​វិស័យ​ឧស្សាហកម្ម​ចម្រៀង​នៅក្នុង​ប្រទេស​អង់គ្លេស​។​

​ពេល​កម្មវិធី​នេះ​ដំណើរការ គេ​ឃើញ​វត្តមាន Justin Bieber បានបង្ហាញ​មុខ​នៅលើ​ឆាក​ក្នុង​កម្មវិធី​ប្រគល់​ពានរង្វាន់​តារាចម្រៀង BRIT Awards 2016 ជា​បន្តបន្ទាប់​កាលពី​យប់​ថ្ងៃ​ពុធ​ម្សិលមិញ​នេះ ដោយ​តារាចម្រៀង​វ័យក្មេង​រូបនេះ​បានបង្ហាញ​ពីរ​ង្វាន់​កិ​ត្ត​យស​របស់ខ្លួន​ទៅកាន់​បណ្តា​ហ្វូង​សិល្បករ សិល្បការ​នី​ជាច្រើន​នៅឯ​វេទិការ The O2 Arena នាទី​ក្រុង​ឡុង​ដ៍ ជាមួយនឹង​ការផ្តល់ជូន​នៅ​ការសម្តែង​របស់​រូបគាត់​នៅក្នុង​កម្មវិធី​មួយ​នេះ​ផងដែរ​។​

​តារាចម្រៀង​វ័យ ២១ ឆ្នាំ​រូបនេះ​បានទទួល​ពានរង្វាន់​តា​រា​ចម្រៀង​ទោល​ឆ្នើម​អន្តរជាតិ ដោយបាន​ផ្តួល Kendrick Lamar, Drake, Father John Misty និង The Weeknd ដើម្បី​គ្រង​ជា​ម្ចាស់​តំណែង​ពានរង្វាន់​មួយ​នេះ​៕

adverise with khmeread
ប្រភព៖ ដេលីមែល

មតិយោបល់