adverise with khmeread 0

Adele គ្រង​ពាន​បួន​តែឯង​នៅក្នុង​កម្មវិធី​ប្រគល់​ពានរង្វាន់ BRIT Awards 2016

នាង​បាន​ក្លាយទៅជា​តារាចម្រៀង​មួយរូប​ដែល​បានឈ្នះ​ពានរង្វាន់ BRIT Awards ច្រើន​លើសគេ ប៉ុន្តែ​នាង​ក៏បាន​បរាជ័យ​ក្នុងការ​ដណ្តើម​យកពាន​រង្វាន់​ទី​ប្រាំ​ផងដែរ ដែល​ស្ទើរតែ​អាចធ្វើឱ្យ​នាង​បំបែក​កំណត់ត្រា​ដ៏​អស្ចារ្យ​មួយ​កាលពី​យប់​ថ្ងៃ​ពុធ​ម្សិលមិញ​នេះ​។​

​នាង Adele បានទទួល​នូវ​អារម្មណ៍​ដ៏​អស្ចារ្យ​មិន​ធ្លាប់មាន​នៅពេល​នាង​បានទទួល​ពានរង្វាន់​ជាច្រើន​ដូចជា "​តារាចម្រៀង​ទោល​ឆ្នើម​ដាច់​គេ​ប្រចាំ​ប្រទេស​អង់គ្លេស​", "​សិល្បៈការិនី​ទោល​ឆ្នើម​ដាច់​គេ​ប្រចាំ​ប្រទេស​អង់គ្លេស​" ពានរង្វាន់ "Mastercard British Album Of The Year" និង ពាន "Global Success Award"​។​

​ទោះបីជា​នាង​ពុំ​បានទទួល​ពានរង្វាន់​ទី​ប្រាំ​សម្រាប់​ពានរង្វាន់ "​វីដេអូ​ល្អ​ដាច់​គេ​ក្នុងប្រទេស​អង់គ្លេស​ប្រចាំឆ្នាំ​" ក៏ដោយ ក៏​តារាចម្រៀង​វ័យ ២៧ ឆ្នាំ​រូបនេះ​នៅតែ​បង្ហាញ​កាយវិការ​រំភើប​ប្លែក​សម្រាប់​ពានរង្វាន់​ទាំង​បួន​របស់​នាង​។ បទពិសោធន៍​ជា​លើកដំបូង​ដ៏​គួរឱ្យ​អស់សំណើច​របស់​នាង គឺ​នាង​បាន​រអិល​ជើង​ធ្លាក់​ពី​ជណ្តើរ​នៃ​វេទិកា និង​បន្ត​បន្ទាប់មកទៀត Adele បាន​សម្រក់​ទឹកភ្នែក​ទប់​មិន​ជាប់​ដោយសារ​ការ​អន្ទះអន្ទែង​រង់ចាំ​មិត្ត​ប្រុស Simon Konecki មក​ផ្តល់​ការគាំទ្រ​ដល់​នាង​។ និង​ចុងបញ្ចប់​នាង​បាន​សុំ​អភ័យទោស​ចំពោះ​ទឹកមុខ​នៃ​ការ​សម្រក់​ទឹកភ្នែក​ដ៏​អាក្រក់ បន្ទាប់ពី​ទឹកភ្នែក​ដែល​មិនអាច​កាត់ថ្លៃ​បាន​របស់​នាង​បាន​ផ្ទុះ​ចេញមក​៕​

 

adverise with khmeread
ប្រភព៖ ដេលីមែល

មតិយោបល់