adverise with khmeread 534

ក្រុមហ៊ុន​របស់​តៃវ៉ាន់ Foxconn ទិញយក​ក្រុមហ៊ុន Sharp របស់​ជប៉ុន​ក្នុងតម្លៃ ៤,៣ ពាន់​លាន​ដុល្លារ​

​    ​ក្រុមហ៊ុន​អេ​ឡិច​ត្រូ​និ​ច​យក្ស​ដែល​កំពុង​ត្រដាបត្រដួស​របស់​ជប៉ុន Sharp បាន​និយាយ​នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ​ថា ខ្លួន​បាន​ទទួលយក​ការដេញថ្លៃ​ទិញ​ចំនួន ៤,៣ ពាន់​លាន​ដុល្លារ​ពី​ក្រុមហ៊ុនចម្រុះ​ជាតិ​សាសន៍​តៃវ៉ាន់ Foxconn​។ 

​    ​ការប្រកាស​នេះ​ធ្វើឡើង​ខណៈដែល​ក្រុមប្រឹក្សាភិបាល​ក្រុមហ៊ុន Sharp បានបញ្ចប់​កិច្ចប្រជុំ​រយៈពេល ២ ថ្ងៃ​ដើម្បី​ពិភាក្សា​អំពី​ការបំពេញ​ឱ្យ​រួចរាល់​នូវ​ការដេញថ្លៃ​ទិញ​ពី​ក្រុមហ៊ុន​តៃវ៉ាន់​មួយ​នេះ​។ 

​    ​Foxconn គឺជា​អ្នក​ដំឡើង iPhone ភាគច្រើនបំផុត​របស់​ពិភពលោក​។ ក្រុមហ៊ុន Sharp គឺជា​ក្រុមហ៊ុន​បច្ចេកវិជ្ជា​ចំណាស់​បំផុត​មួយ​របស់​ជប៉ុន​។ 

​    ​នេះ​ជា​លើកទីមួយ​ហើយ​ដែល​ក្រុមហ៊ុន​បរទេស​ទិញយក​ក្រុមហ៊ុន​បច្ចេកវិជ្ជា​ដ៏​ធំ​បំផុត​មួយ​របស់​ជប៉ុន​ក្នុង​ប្រវត្តិសាស្ត្រ​វិស័យ​បច្ចេកវិជ្ជា​ដ៏​ជឿនលឿន​របស់ខ្លួន​។ 

​    ​ក្រុមមន្ត្រី​ជប៉ុន​មានការ​ស្ទាក់ស្ទើរ​ក្នុងការ​បណ្តែតបណ្តោយ​ឱ្យ​ក្រុមហ៊ុន Sharp ធ្លាក់​ក្នុងការ​គ្រប់គ្រង​របស់​បរទេស ដោយសារតែ​បច្ចេកវិជ្ជា​ពិសេស​នៅ​ពី​ខាងក្រោយ​អេក្រង់​ទូរទស្សន៍​របស់ Sharp​។ 

​    ​ដោយ​បង្កើតឡើង​ក្នុង​ឆ្នាំ ១៩១២ ការបង្កើត​ថ្មីៗ​ជាច្រើន​ដោយ​ក្រុមហ៊ុន Sharp មានដូចជា ប៊ិក​មេកា​និក​ក្នុង​ឆ្នាំ ១៩១៥ និង ការនាំ​អា​ទ៍​បង្កើត​ទូរទស្សន៍​មុនគេ​នៅ​ជប៉ុន​។​

​     ទោះបី​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយនេះ​ចំណូល​ក្រុមហ៊ុន​បាន​ធ្លាក់ចុះ​និង​បំណុល​បាន​កើនឡើង​ច្រើនយ៉ាង​ណាក៏ដោយ ក៏​ក្រុមហ៊ុន​នៅតែ​អាច​បន្ត​នាំមុខគេ​ក្នុង​បច្ចេកវិជ្ជា​អេក្រង់​ប្រើ​អង្គធាតុ​រាវ ចំណុច​នេះហើយ​គឺជា​អ្វីដែល​ក្រុមហ៊ុន Foxconn ចង់បាន​៕ 

adverise with khmeread
ប្រភព៖ ប៊ីប៊ីស៊ី

មតិយោបល់