អឺរ៉ុបមានផែនការហាមឃាត់ផលិតផលធ្វើពីប្លាស្ទិក

អឺរ៉ុបកំពុងស្នើឱ្យហាមឃាត់ទៅលើផលិតផលប្លាស្ទិកដូចជា​ សម ទុយោបឺត ដបជ័រ និង សំឡីត្បារត្រចៀក ក្នុងការគោលបំណងដើម្បីសម្អាតមហាសមុទ្រ។

គណៈកម្មការ​អឺរ៉ុប European Commission ចង់ឱ្យមានការហាមឃាត់នូវសម្ភារៈចំនួន ១០ប្រភេទ ដែលមានដល់ទៅ ៧០ភាគរយនៃសំរាមរាយប៉ាយក្នុងដែនទឹកអឺរ៉ុប និងឆ្នេរសមុទ្រ។ បញ្ជីនេះក៏រួមមានចានប្លាស្ទិក និងទុយោបឺតផងដែរ។

សេចក្តីព្រាងច្បាប់ត្រូវបានដាក់បង្ហាញកាលពីថ្ងៃចន្ទ ប៉ុន្តែត្រូវការការអនុម័តរបស់រដ្ឋជាសមាជិកសហភាពអឺរ៉ុបទាំងអស់ និងសភាអឺរ៉ុប។ វាអាចនឹងត្រូវចំណាយពេលបី ទៅបួនឆ្នាំសម្រាប់ច្បាប់មួយនេះដើម្បីចូលជាធរមាន។

ច្បាប់នេះមិនគ្រាន់តែជាការហាមឃាត់ផលិតផលប្លាស្ទិកឡើយ។ វាក៏ចង់ឱ្យអ្នកផលិតប្លាស្ទិកទទួលខុសត្រូវផងដែរលើការចំណាយលើការគ្រប់គ្រងកាកសំណល់ និងកិច្ចខិតខំប្រឹងប្រែងសម្អាត ហើយស្នើថារដ្ឋរបស់សហភាពអឺរ៉ុបត្រូវប្រមូលបាន ៩០%នៃដបប្លាស្ទិក ត្រឹមឆ្នាំ២០២៥ តាមរយៈកម្មវិធីកែច្នៃថ្មី៕
 

adverise with khmeread