adverise with khmeread Feature

បើសិនជា​អ្នក​ដំឡើង iOS ដល់ 9.2.1 តើ​ធ្វើ​ដូចម្ដេច​ទើប​អាច​ដោ​ន​ឡូត​កម្មវិធី​ដោយ​មិន​គិតថ្លៃ​?

​    ​យើង​ដឹង​ហើយ​ថា iOS ជំនាន់​ថ្មី 9.2.1 គឺ​មិនទាន់មាន Jailbreak នៅឡើយ​ទេ តើ​ធ្វើ​ដូចម្ដេច​ទើប​អាច​ដោយ​ឡូត​កម្មវិធី​ដោយ​មិន​គិតថ្លៃ​បាន​។​

​    ​ខ្មែរ​រីដ​សូម​ជម្រាបជូន​នូវ​កម្មវិធី​មួយ ដែល​អាចដោ​ន​ឡូត​កម្មវិធី (​ដូចជា​៖ GTA SA ជាដើម​) ដោយ​មិនបាច់ចាំ Jailbreak ។ តោះ​មើល​តាម​វិធី​ខាងក្រោម​៖

១. ចូលទៅ​កាន់​វេ​ប​សាយ www.vshare.com
២. ពេល​ចូល​ទៅដល់​វេ​ប​សាយ​នឹងមាន​ជម្រើស​ពីរ​ឲ្យ​អ្នក​ក្នុងការ​ជ្រើសរើស ក្នុង​ជម្រើស​សម្រាប់​ឧបករណ៍​ណា​ដែល​បាន Jailbreak ហើយ​អាច​ជ្រើសរើស​នូវ​ប៊ូល​តុង​ខាងស្ដាំ និង​ឧបករណ៍​ដែល​មិន Jailbreak ជ្រើសរើស​នូវ​ប៊ូល​តុង​ខាងឆ្វេង​ដៃ​។​


៣. បន្ទាប់ពី​ជ្រើសរើស​នូវ​ប៊ូល​តុង​ដែល​អ្នក​បាន​ចុច​ហើយ វា​នឹង​លោត​ដូច​ក្នុង​រូបភាព​អ៊ីចឹង ដោយ​ឲ្យ​លោកអ្នក​បង្កើត​នូវ Profile vShare នៅលើ​ឧបករណ៍​របស់លោក​អ្នក​។​


៤. ក្រោយពី​បង្កើត Profile vShare រួច​លោក​អ្នកនឹង​ទទួលបាន​កម្មវិធី vShare Store នៅលើ​ឧបករណ៍​របស់​អ្នក​។ ហើយ​ពេលនេះ​អ្នក​អាច​ដោ​ន​ឡូត​កម្មវិធី​ដោយ​សេរី​៕


adverise with khmeread

មតិយោបល់