ឃាត់ជនអន្តោប្រវេសន៍ យួន១២នាក់នៅខណ្ឌចំការមន

​ភ្នំពេញ​ ៖​ ប៉ូលិសការិយាល័យស៊ើបអង្កេតនិងអនុវត្តនីតិវិធី នៃស្នងការដ្ឋានប៉ូលិសរាជធានីភ្នំពេញ ដឹកនាំដោយ លោកអនុសេនីយ៍ឯក ចុល ចេក ជានាយរងការិយាល័យ បានចុះសហការជាមួយនាយកដ្ឋានស៊ើបអង្កេត និងអនុវត្តនីតិវិធីនៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ និងកម្លាំងសមត្ថកិច្ចមូលដ្ឋានខណ្ឌចំការមន នាវេលាម៉ោង​១៣ និង៤៥នាទីរសៀល​ ថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០១៨ ដោយឃាត់យួន១២នាក់។ 

​ប្រតិបត្តិការនេះ ដឹកនាំដោយលោក សៀង សុខ ព្រះរាជអាជ្ញារងនៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញនឹងលោក លឹម ស៊ាងហៃ ក្រឡាបញ្ជី ចុះត្រួតពិនិត្យ ជនជាតិយួន ដែលឆ្លងដែន និងធ្វើការខុសច្បាប់ ស្ថិតនៅហាងកាហ្វេ និងសិប្បកម្មឈើ (មុខរ៉ុក) សង្កាត់ផ្សារដើមថ្កូវ និងសង្កាត់បឹងត្របែក ខណ្ឌចំការមន រាជធានីភ្នំពេញ​។ 

​ជាលទ្ធផលពិនិត្យឃើញមាន ជនជាតិយួន សរុបចំនួន១២នាក់ (ស្រី០៣នាក់)។ ប្រើប្រាស់ឯកសារមិនត្រឹមត្រូវ ​ត្រូវបានឃាត់ខ្លួនបញ្ជូនទៅអគ្គនាយកដ្ឋានអន្តោប្រវេសន៍ ដើម្បីអនុវត្តនីតិវិធីបន្តនៃច្បាប់៕


 

adverise with khmeread