ទៅរកឱសថឯណាឆ្ងាយ...បន្លែផ្លែឈើទាំង ១០ មុខនេះហើយជាថ្នាំបង្ការមហារីកពូកែលេខ១ ហើយចំណាយមិនដល់ ១០០០៛

មហារីកជាជំងឺសាហាវ ប៉ះពាល់មនុស្សរាប់លាននាក់នៅទូទាំងពិភពលោក។ មិនថាអាហារអ្វីដែលយើងបរិភោគនោះទេ គឺវាមានផលប៉ះពាល់លើអារម្មណ៍និងសុខភាពជារួមរបស់យើងគ្រប់គ្នា។ 

អាហារខ្លះពិសាទៅបង្កជំងឺផ្សេងៗជាច្រើន រួមទាំងមហារីក ដោយសារតែការប្រើប្រាស់ថ្នាំសម្លាប់សត្វល្អិត ប៉ុន្តែអាហារសរីរាង្គ ដូចជា ផ្លែឈើ បន្លែ ស្លឹករុក្ខជាតិ និង ប្រូតេអ៊ីនធម្មជាតិ ដូចរៀបរាប់ខាងក្រោម ពិតជាមានគុណតម្លៃស្មើថ្នាំទប់ស្កាត់ជំងឺមហារីក។ 

១. ការ៉ុត
ការ៉ុតសម្បូរសារធាតុអង់ទីអុកស៊ីដង់ ឈ្មោះ Beta-Carotene ជួយទប់ស្កាត់កោសិកាមិនឱ្យរងការបំផ្លាញពីជាតិពុល។

២. ខ្ញី
ខ្ញីជួយពន្យឺតកោសិកាមហារីកកុំឱ្យលូតលាស់លឿន ដោយសារតែសារធាតុប្រឆាំងរលាករបស់វា។ វាល្អជាងវិធីសាស្ត្រគីមី និង អាចសម្លាប់កោសិកាមហារីកអូវែយ៉ាងមានប្រសិទ្ធភាព។ 

៣. ខ្ទឹមស
សមាសធាតុដែលផ្តល់ក្លិនឈួលដល់ខ្ទឹមស ជួយឱ្យរាងកាយមានសមត្ថភាពជួសជុល DNA ឡើងវិញ និង សម្លាប់កោសិកាមហារីក។ គុណសម្បត្តិប្រឆាំងរលាករបស់ខ្ទឹមសមានប្រសិទ្ធភាពក្នុងការជួយឱ្យរាងកាយមានអារម្មណ៍សុខភាពល្អ និង មានថាមពល។ 

៤. រមៀត
សារធាតុ Curcumin ក្នុងរមៀត ជួយបន្ថយទំហំដុំសាច់មហារីក និង ប្រឆាំងមហារីកពោះវៀនធំ និង មហារីកសុដន់។ រមៀតក៏ប្រឆាំងរលាកផងដែរ។

៥. ពពួកសណ្តែក
ពពួកសណ្តែកជួយទប់ស្កាត់មិនឱ្យកោសិកាមហារីកលូតលាស់តាមទំនើងចិត្តវាឡើយ នេះគឺដោយសារសណ្តែកផ្ទុកដោយជាតិហ្វាយបឺ និង សារធាតុគីមីធម្មជាតិចម្រុះមានប្រយោជន៍ជាច្រើន ដូចជា Folate, Phytic acid, Saponins និង Protease Inhibitor។

៦. ផលិតផលច្នៃចេញពីទឹកដោះស្រស់ៗ
ផលិតផលច្នៃចេញពីទឹកដោះស្រស់គឺសម្បូរ "បាក់តេរីល្អ" ដែលជួយបង្រឹងដល់ប្រព័ន្ធភាពស៊ាំ។ ប្រព័ន្ធភាពស៊ាំ ៨០ ភាគរយគឺស្ថិតក្នុងពោះវៀន ដូច្នេះគ្មានអ្វីចម្លែកទេ ដែលប្រភេទអាហារប្រូបាយអូទិកបែបនេះ ជួយបញ្ចប់ការលូតលាស់កោសិកាមហារីកនោះ។ ផលិតផលទាំងនោះគឺមានដូចជា យ៉ាអួ ឈីស និងទឹកដោះពពែ។

៧. បន្លែស្លឹកបៃតង
បន្លែស្លឹកបៃតងដូចជា ស្ពៃក្រញាញ់ ស្ពៃខ្មៅ ស្ពៃស្ពីណាច់ សាឡាត់ ត្រកួន...។ល។ គឺសម្បូរវីតាមីន ជាតិរ៉ែ សារធាតុអង់ទីអុកស៊ីដង់ និង អង់ស៊ីម ដែលជួយទប់ស្កាត់មហារីកមិនឱ្យលូតលាស់។ 

៨. តែ
តែខ្មៅ តែបៃតង ឬ តែអ៊ូឡុងរបស់ចិន ផ្ទុកដោយសមាសធាតុសំខាន់ៗដូចជា Polyphenolic, Catechin, Gallocatechin និង EGCG ដែលសុទ្ធសឹងជាសារធាតុប្រឆាំងមហារីក។

៩. គ្រឿងក្នុងរបស់សត្វ
គ្រឿងក្នុងរបស់សត្វ ជាពិសេសថ្លើមគោ ឬ ថ្លើមមាន់ គឺសម្បូរវីតាមីន B12 ដែលជួយបន្សុទ្ធជាតិពុលពីរាងកាយ និងលាងសម្អាតឈាម និងលាងផ្លូវរំលាយអាហារ។ 

១០. គ្រាប់ផ្លែឈើ
គ្រាប់ផ្លែឈើភាគច្រើនគឺផ្ទុកសារធាតុអូមេហ្គា ៣ និងសារធាតុរ៉ែសំខាន់ៗ ដែលចាំបាច់សម្រាប់ទប់ស្កាត់កោសិកាមហារីកមិនឱ្យលូតលាស់។ គ្រាប់ផ្លែឈើទាំងនោះរួមមាន គ្រាប់វ៉លណាត់ គ្រាប់អាល់ម៉ុង ល្ង គ្រាប់ល្ពៅ និងគ្រាប់ផ្កាឈូករ័ត្ន៕ 

adverise with khmeread