adverise with khmeread This woman allowed the homeless man to sleep

ស្ត្រី​ចំណាស់​ម្នាក់​បានឱ្យ​ជន​គ្មាន​ទីជម្រក​ស្នាក់​នៅផ្ទះ​គាត់​មួយ​យប់ ហើយ​រឿង​គួរឱ្យ​តក់​ស្ល​ត់​មួយ​បាន​កើតឡើង​!

​    ​ស្ត្រី​អាយុ ៦៦ ឆ្នាំ​ម្នាក់​មកពី​រដ្ឋ​តិច​សាស​បានឱ្យ​បុរស​គ្មាន​ទីជម្រក​ម្នាក់​ស្នាក់​នៅផ្ទះ​គាត់​មួយ​យប់​ដើម្បី​ការពារ​គាត់​ពី​អាកាសធាតុ​ត្រជាក់​នៅ​រាត្រី​មួយ​។ លោកយាយ​រស់នៅ​ជាមួយ​ចៅៗ ២ នាក់​នៅ​ទីក្រុង Houston រដ្ឋ​តិច​សាស​។ ប៉ុន្តែ​ស្ត្រី​ចំណាស់​ម្នាក់នេះ​ពុំបាន​ដឹងថា​មានរឿង​គួរឱ្យភ្ញាក់ផ្អើល​កើតឡើង​នៅក្នុង​ផ្ទះ​របស់គាត់​នៅ​រាត្រី​មួយ​នោះទេ​។ 

​    ​បន្ទាប់មក ពួកគេ​បាន​ចូល​គេង​អស់ ហើយ​បុរស​គ្មាន​ទីជម្រក​ម្នាក់​នោះ​បានឮ​សំឡេង​ក្ឌាំង ហើយក៏​ស្ទុះ​ចេញពី​គ្រែ​ដេក​។ ស្ត្រី​ចំណាស់ និង​ចៅៗ​ពុំ​បានឮ​សំឡេង​នេះ​ទេ​។ ដំបូង គាត់​ស្មានថា​មាន​មនុស្ស​ព្យាយាម​លបចូល​ក្នុងផ្ទះ ប៉ុន្តែ​រឿង​មួយ​ផ្សេង​បាន​កំពុង​កើតឡើង​។ គាត់​បាន​បើកទ្វារ​បន្ទប់​គេង​របស់​ម្ចាស់ផ្ទះ ហើយ​ប្រញាប់​រូតរះ​បញ្ចេញ​សកម្មភាព​ជាបន្ទាន់ នៅពេល​បានឃើញ​អ្វីដែល​កំពុង​កើតឡើង​នោះ​។ 

​    ​ផ្ទះ​របស់​ស្ត្រី​ចំណាស់​ម្នាក់​នោះ​គឺ​ពោរពេញ​ទៅដោយ​ផ្សែង​ដែល​ហុយ​ចេញពី​អគ្គីភ័យ​បង្កឡើង​ដោយ​ការផ្ទុះ​មួយ​ចេញពី​បន្ទប់​តូច​ក្រោម​ដំបូលផ្ទះ​។ លោក​ស្មី​ត (Smith) ជន​គ្មាន​ទីជម្រក បាន​រើកកាយ​ធ្នើ​ពិ​ដានដែល​ធ្លាក់​គង​ពីលើ​ស្ត្រី​ចំណាស់ ហើយ​បាន​យក​គាត់​ចេញពី​បន្ទប់​យ៉ាង​ប្រញាប់ប្រញាល់​។ ប៉ុន្តែ​គាត់​បាន​នឹក​ឃើញថា ក្មេងស្រី​ពីរ​នាក់​ទៀត​កំពុងស្ថិត​នៅក្នុង​ផ្ទះ​នោះ​នៅឡើយ​។ 

​    ​លោក​ស្មី​ត​ពេលនោះ​មាន​ទឹកចិត្ត​ក្លាហាន​ណាស់ និង​បាន​ចូលទៅ​ក្នុងផ្ទះ ដោយ​ប្រថុយ​ជីវិត​ខ្លួនឯង​មិន​ខ្លាច​រលាកភ្លើង​ស្លាប់​នោះឡើយ​។ លោក​បាន​យក​ក្មេងស្រី​ទាំងពីរ​ចេញមកក្រៅ​ដោយ​សុវត្ថិភាព​។ អ្វីៗ​ទាំងអស់​ត្រូវបាន​ភ្លើង​ឆេះ និង​បំផ្លាញ​ខ្ទេចខ្ទី ប៉ុន្តែ​សមាជិកគ្រួសារ​ទាំង ៣ នាក់​មាន​សុវត្ថិភាព និង​សុខ​ភាពល្អ​ធម្មតា​។​

​     ស្ត្រី​ចំណាស់​នោះបាន​ផ្តល់​អាហារ និង​ជម្រក​ស្នាក់នៅ​ដល់​បុរស​គ្មាន​ជម្រក​ម្នាក់​នោះ ប៉ុន្តែ​គាត់​មិនបាន​ដឹងថា រាត្រី​នោះ​បុរស​ដដែល​នេះ​គឺជា​អ្នក​សង្គ្រោះ​ជីវិត​របស់គាត់ និង​ចៅស្រី​ពីរ​នាក់​នោះឡើយ​។ ទំនង ស្ត្រី​ចំណាស់​ដែល​បដិសេធ​មិន​បញ្ចេញ​ឈ្មោះ ដឹង​ពី​ប្រផ្នូល​កើតឡើង​ជាមុន និង​ស្តាប់​ចិត្ត​ខាងក្នុង​របស់គាត់ ដែល​ចង់ឱ្យ​បុរស​នោះ​ស្នាក់នៅ​។ ប្រសិនបើ​ស្មី​ត​មិនបាន​នៅ​ទី​នោះទេ អគ្គីភ័យ​ប្រហែលជា​ឆាបឆេះ​យ៉ាង​លឿន និង​បង្ក​របួស​ធ្ងន់ធ្ងរ និង​ថែមទាំង​បណ្តាលឱ្យ​ស្លាប់​អ្នក​ទាំងបី​ទៀតផង​។ 

​    ​សាច់​រឿងនេះ​ចង់បង្ហាញ​សារ​មួយ​ថា សាង​អំពើ​ល្អ​រមែង​ទទួលបាន​មកវិញ​នូវ​អំពើ​ល្អ​ដូចគ្នា​។ តាមរយៈ​ការជួយ​អ្នកដទៃ អ្នក​ក៏​នឹង​ទទួលបាន​ការជួយ​ពី​អ្នកដទៃ​វិញ​ផងដែរ​៕ 

 

adverise with khmeread
ប្រភព៖ ម៉ាយឡាយស្តាយ

អ្នកនឹងចូលចិត្ត

មតិយោបល់