គោយន្តច្នៃបើកដាច់កាឡេក្រឡាប់ចូលក្នុងប្រឡាយរបួស៦នាក់

​ប៉ៃលិន​ ​៖​ មានករណី​គ្រោះថ្នាក់ចរាចរណ៍មួយកើតឡើងនៅចំនុចភូមិអូរដូនតាក្រោម ឃុំស្ទឹងត្រង់ ស្រុក សាលាក្រៅ ខេត្តប៉ៃលិនមូលហេតុ​បណ្ដាលមក​ពី​​គោយន្តច្នៃដឹកឥវ៉ាន់ដាច់កាឡេចង្កូតធ្លាក់ចូលប្រឡាយ ធ្វើ​ឱ្យ​មនុស្សចំនួន ០៦នាក់​ រងរបួសកាលពី​ម៉ោង​​៤ និង២០នាទីល្ងាចថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០១៨​។ 

​ប៉ូលិសនិយាយថា​​ ជនរងគ្រោះ០១-ឈ្មោះ​ ហ៊ា រឿន ភេទ ស្រី អាយុ ៥០ ឆ្នាំ របួសធ្ងន់​, ០២-ឈ្មោះ​ ពុធ វ៉ា ភេទ ស្រី អាយុ ៤៧ ឆ្នាំ របួសធ្ងន់, ០៣-ឈ្មោះ​ ហ៊ុន ចន្ទ័ ភេទ ស្រី អាយុ ៦១ ឆ្នាំ របួសស្រាល​, ០៤-ឈ្មោះ​ កេត​ លី ភេទ ប្រុស អាយុ ៦០ ឆ្នាំ របួសស្រាល, ០៥-ឈ្មោះ​ រឿត គឹមឡេង ភេទ ស្រី អាយុ ០៣ ឆ្នាំ របួសស្រាល និង០៦-ឈ្មោះ​អាត់ ថ្លៃ ភេទ ប្រុស អាយុ ៣៩ ឆ្នាំ របួសស្រាល។ ជនរងគ្រោះ​ទាំង​ ០៦នាក់ រស់នៅភូមិ អន្លង់រាំង ឃុំឃ្លាំងមាស ស្រុកបវេល ខេត្តបាត់ដំបង​។

​បច្ចប្បន្នជនរងគ្រោះដែលរបួសធ្ងន់ត្រូវបានបញ្ជូនទៅមន្ទីពេទ្យ​បង្អែក​ខេត្តប៉ៃលិន​ ដើម្បី​សម្រាក​ព្យាបាល​៕


 

adverise with khmeread