បញ្ជូនមេថ្នាំញៀនប្រចាំស្រុកភ្នំព្រឹកម្នាក់ទៅតុលាការ

​បាត់ដំបង​ ៖​ ប៉ូលិសស្រុកភ្នំព្រឹក​បានបញ្ជូនជនសង្ស័យម្នាក់ទៅតុលាការនាថ្ងៃទី៣០ឧសភានេះ​ បន្ទាប់ពីកម្លាំងប៉ូលកសជំនាញស្រុកភ្នំព្រឹក​ សហការជាមួយ កម្លាំងប៉ូលិសប៉ុស្តិ៍រដ្ឋបាលបួរ បង្រ្កាបជាក់ស្តែងករណីរក្សាទុក ដឹកជញ្ជូន​ និងជួញដូរនូវសាធាតុញៀន​ខុសច្បាប់ ស្ថិតក្នុងក្រុមទី ០៧ ភូមិស្ពានទំនាប ឃុំបួរ ស្រុកភ្នំព្រឹក​ កាលពីថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០១៨ វេលាម៉ោង៤ និង៣០នាទី ល្ងាច​។ 

​ប៉ូលិសនិយាយថា​ ជនសង្ស័យ​ ឈ្មោះ ខូវ លីហ៊ុយ  ភេទប្រុស អាយុ​៣១ឆ្នាំ​ មុខរបរផ្សាដែក មានទីលំនៅភូមិ ដំណាក់បេង ឃុំ បួរ ស្រុកភ្នំព្រឹក ខេត្តបាត់ដំបង​។ ដកហូតវត្ថុតាង​
១.ថ្នាំគ្រាប់រាងមូលសំប៉ែត ពណ៌ស្លាទុំ មានអក្សរបរទេសលើគ្រាប់ថ្នាំ សញ្ញា WY ​សង្ស័យមានសាធាតុញៀនចំនួន ២០គ្រាប់​, ២.ទូរស័ព្ទហូវៃ  ០១គ្រឿង និង៣. ម៉ូតូ ម៉ាកសងC125 ពណ៌ ខ្មៅ ស៊េរីឆ្នាំ២០១១ ពាក់ផ្លាក់លេខ បាត់ដំបង ​1K 7464​។ 

​ក្នុង​ករណីនេះសមត្ថកិច្ចបានកសាងសំណុំរឿងបញ្ជូនជនសង្ស័យ​ និងវត្ថុតាងទៅសាលាដំបូងខេត្តបាត់ដំបង​នាថ្ងៃទី៣០ឧសភា ដើម្បីចាត់ការតាមនីតិវិធីច្បាប់​៕


 

adverise with khmeread