adverise with khmeread 1

​ទីបំផុត​ក្មេងប្រុស​ម្នាក់នេះ​បាន​អាវ​ផ្ញើ​ដោយ Lionel Messi មែនទែន​ហើយ​

​ក្មេងប្រុស​តូច​ម្នាក់​ដែល​បាន​ល្បី​ពេញ​បណ្តាញ​សង្គម​បន្ទាប់ពី​បាន​ពាក់អាវ​កីឡាករ Messi ធ្វើពី​ថង់​ប្លា​ស្ទីក ទីបំផុត​រូបគេ​ទទួលបាន​អាវ​ពិត​ហើយ​។​

​ប្អូនប្រុស Murtaza Ahmadi ដែល​មកពី​ប្រទេស​អា​ហ្វ​ហ្គា​នី​ស្ថាន បានទទួល​អាវ​ជម្រើសជាតិ​អា​ហ្ស​ង់​ទីន​និង​ចុះហត្ថលេខា​ដោយ Lionel Messi បន្ទាប់​មាន​យុទ្ធនាការ​លើ​បណ្តាញ​សង្គម​ដើម្បី​ស្វែងរក​គេ​រួចមក​។​

​រូបភាព​មួយ​របស់​ក្មេងប្រុស​នេះ​ជាមួយ​ថង់​ប្លា​ស្ទីក​ត្រូវបាន​ចែករំលែក​រាប់ពាន់​ដង​នៅលើ​អ៊ី​ន​ធឺ​ណេ​ត​និង​ប្រិយមិត្ត​បាល់ទាត់​ជាច្រើន​បាន​សហការគ្នា​ដើម្បី​ស្វែងរក​រូបគេ​។​

​ទីបំផុត​ក្មេង​នេះ​ក៏ត្រូវ​បាន​រកឃើញ​កាលពី​ខែ​មុន ហើយ Messi ផ្ទាល់​កំពុងមាន​គម្រោង​ដើម្បី​ទៅ​ជួប​ក្មេង​តូច​ម្នាក់នេះ​នាពេលខាងមុខ​ទៀតផង​។​

​ទោះជា​យ៉ាងនេះ​ក្តី នៅពេលនេះ​គាត់​អាច​រីករាយ​ជាមួយ​អាវ​ដែល​បាន​ចុះហត្ថលេខា​ដោយ​កីឡាករ​កំពូល​របស់ Barcelona ហើយ និង​បើ​មើល​ក្នុង​រូបភាព​នេះ គាត់​អរ​ចង់​ហោះ​ទៅហើយ​។​

Lionel Messi គឺជា​តារា​ក្នុង​ដួងចិត្ត​របស់​ក្មេងប្រុស Murtaza ហើយ​គាត់​បាន​ប្រាប់ BBC "​ខ្ញុំ​ស្រឡាញ់ Messi ហើយ​អាវ​របស់ខ្ញុំ​សរសេរថា Messi ក៏​ស្រឡាញ់​ខ្ញុំ​ដែរ​"៕

 

adverise with khmeread
ប្រភព៖ មេត្រូ

មតិយោបល់