សមត្ថកិច្ចចុះបង្ក្រាបល្បែងអាប៉ោង, អ្នកញៀនល្បែងរត់អស់រឹបអូសបានវត្ថុតាង

​កណ្តាល​ ៖​ ប៉ូលិសស្រុកល្វាឯមបានបើកកិច្ចប្រតិបត្តិការបង្រ្កាបល្បែងស៊ីសងខុសច្បាប់ប្រភេទអាប៉ោង​ នាថ្ងៃទី២៩ឧសភា២០១៨ វេលាម៉ោង៣ និង៣០នាទីរសៀល នៅចំណុចចំការស្វាយរបស់ឈ្មោះហួត ហាក់ ភូមិព្រែកតាអុងទី២ ​ឃុំពាមឧកញ៉ាអុង ស្រុកល្វាឯម ខេត្តកណ្តាល​ តែមុខសញ្ញាលេងល្បែងគេចខ្លួនអស់។ 

​ប៉ូលិសបន្តថា​  នៅវេលាម៉ោងខាងលើកម្លាំងជំនាញបានទទួលព័ត៌មានពី មហាជនល្អ​ថានៅចំណុចខាងលើមានលេងល្បែងស៊ីសងខុសច្បាប់ (អាប៉ោង) ទើបកម្លាំងជំនាញសហការជាមួយកម្លាំងប៉ុស្តិ៍ពាមឧកញ៉ា អុង ចុះដល់ចំណុចលេងល្បងខាងលើតែមិនបានឃើញអ្នកលេងទេដោយបន្សល់ទុកតែវត្ថុតាង តែប៉ុណ្ណោះ​។

​វត្ថុតាងចាប់យក១-កម្រាលហាន់តោចំនួន ០១, ២-ចានបាញ់អាប៉ោងចំនួន០១ និង​៣-ផ្តិលគ្រោបចានអាប៉ោងចំនួន០១​ មករក្សាទុក​ និង​ បន្តស្រាវជ្រាវ​​៕


 

adverise with khmeread