Game មួយសម្រាប់ឱ្យអ្នកលេងចូលបាញ់សម្លាប់រង្គាលក្នុងសាលារៀន រងការរិះគន់ដូចទឹកបាក់ទំនប់

វីដេអូហ្គេមស្រែកឃ្លានក្លិនឈាមមួយ ដែលបានលើកទឹកចិត្តអ្នកលេងចូលខ្លួនក្នុងការបាញ់រង្គាលនៅក្នុងសាលារៀន បានបង្កឱ្យផ្ទុះកំហឹងជាខ្លាំងនៅលើប្រព័ន្ធអនឡាញ។

ហ្គេមដែលនឹងត្រៀមចេញលក់ Active Shooter បានអនុញ្ញាតឱ្យអ្នកលេងជ្រើសរើសតួអង្គរវាងក្រុមអង្គភាពពិសេស SWAT មួយក្រុមកំពុងព្យាយាមបញ្ឈប់ការបាញ់ប្រហារនៅសាលារៀនកំពុងបន្តកើតឡើង ឬតួអង្គជាអ្នកបាញ់រង្គាលតែម្តង។

អ្នកដែលលេងជាអ្នកបាញ់រង្គាលនឹងត្រូវបានបង្ហាញពីចំនួនសរុបនៃជនស៊ីវិល និងមន្រ្តីប៉ូលិសដែលពួកគេបានសម្លាប់ក្នុង អំឡុងការបាញ់សម្លាប់រង្គាលដ៏គួរឱ្យតក់ស្លុតក្នុងវីដេអូហ្គេម។

យោងតាមវេបសាយ BBC ក្រុមអ្នកប្រឆាំងនឹងហិង្សាសព្វាវុធ Infer Trust បានបរិយាយហ្គេមជា "រឿងដ៏គួរឱ្យតក់ស្លុត" និងស្ថិតក្នុង "រសជាតិដ៏ជូចត់" ផ្តល់ទៅការបាញ់សម្លាប់រង្គាលក្នុងសហរដ្ឋអាមេរិកកាលពីពេលថ្មីៗនេះ៕


 

adverise with khmeread