adverise with khmeread Index1

លក់​ថ្នាំញៀន​ដ៏​សកម្ម​ប៉ូលិស​ចាប់ខ្លួន​៣​នាក់​

    ភ្នំពេញ ៖ ប៉ូលិស​ស្រុក​កោះធំ​បាន​ឃាត់​មនុស្ស​៣​នាក់​ជាប់​ពាក់​ករណី​រក្សាទុក​ដោយ​ខុសច្បាប់​នូវ​សារធាតុ​ញៀន កាលពី ថ្ងៃទី ២៥ ខែ កុម្ភៈ ឆ្នាំ ២០១៦ វេលា​ម៉ោង ០៨​នៅ​ចំណុចកំពង់ចម្លង​ឈើខ្មៅ  ភូមិ​ឈើខ្មៅ ឃុំ​ឈើខ្មៅ ស្រុក​កោះធំ ខេត្តកណ្ដាល ។​

     ប៉ូលិស​និយាយថា ជនសង្ស័យ​៖ ចំនួន ៣ នាក់​១-​ឈ្មោះ សេន សា​រ៉ី  ភេទ ប្រុស អាយុ ១៩ ឆ្នាំ ជនជាតិ ខ្មែរឥស្លាម ទីលំនៅ​ភូមិ​ប្រ​ធាតុ ឃុំ​ព្រែក​ស្ដី ស្រុក​កោះធំ ខេត្តកណ្ដាលមុខរបរ នេសាទ​ត្រី ២-​ឈ្មោះ សារិន ម៉ាប់ ភេទ ប្រុស អាយុ ១៨ ឆ្នាំ ជនជាតិខ្មែរ មាន​ទីលំនៅ ភូមិ​ប្រ​ធាតុ ឃុំ​ព្រែក​ស្ដី ស្រុក​កោះធំ ខេត្តកណ្ដាល មុខរបរ កម្មករ​បើកទូក​ចម្លង​ឈើខ្មៅនិង​៣-​ឈ្មោះ វណ្ណ ណាវី ភេទ ស្រី អាយុ ២១ ឆ្នាំ ជនជាតិ ខ្មែរ មាន​ទីលំនៅ​ភូមិ ដើម​ពោធិ៍ ឃុំ​ជ្រោយ​តាកែវ ស្រុក​កោះធំ ខេត្តកណ្ដាល មុខរបរ មិន​ពិតប្រាកដ ។​

     វត្ថុតាង​ចាប់យក​៖១/-​ម្ស៉ៅ​ក្រាម​ពណ៌​ស​ថ្លា​សង្ស័យ​សារធាតុ​ញៀន (​ម៉ា​ទឹកកក​Ice) ចំនួន ១១​កញ្ចប់ (​ធំ ២,​តូច ០៩) ២/-​ទូរស័ព្ទដៃ​ចំនួន ០១ គ្រឿង​និ​៣/-​ប្រអប់​ជ័រ​ចំនួន ០១ និងសម្ភារៈ​សម្រាប់​វេច​ខ្ចប់ ប្រើប្រាស់​គ្រឿងញៀន​មួយចំនួនទៀត ។​

    ប៉ូលិស​បន្តថា កាលពី​វេលា​មោ​៉​ង​កើតហេតុ​ខាងលើ កម្លាំង​ជំនាញ​នៃ​អធិការដ្ឋាន​ប៉ូលិស​ស្រុក​កោះធំ បាន​សហការ​ជាមួយ​កម្លាំង​ប៉ូលិស​ប៉ុស្ដិ៍​ជ្រោយ​តាកែវ ប៉ុស្ដិ៍​ឈើខ្មៅ និង​ប៉ុស្ដិ៍​ព្រែកស្ដី បាន​ចុះបង្ក្រាប​មុខសញ្ញា​លក់ និង ចែកចាយ​គ្រឿងញៀន​យ៉ាងសកម្ម​នៅ​ចំណុចកើតហេតុ​ខាងលើ ដោយ​ឃាត់ខ្លួន​បាន​ជនសង្ស័យ​បាន ១ នាក់ ឈ្មោះ សេន សា​រ៉ី ភេទ ប្រុស អាយុ១៩ ឆ្នាំ រួម​និង​ថ្នាំញៀន​ចំនួន ០២ កញ្ចប់​ធំ ។​

     បន្ទាប់ពី​ការសាកសួរ​ឈ្មោះ សេន សា​រ៉ី បាន​ឆ្លើយ​សារភាពថា  ថ្នាំញៀន​ចំនួន ០២ កញ្ចប់​ធំ​ខាងលើនេះ ខ្លួន​បាន​ចូល​លុយ​គ្នា​ទិញ​យកមក​លក់​ជាមួយ​ឈ្មោះ សារិន ម៉ាប់ និង ជាមួយឈ្មោះ វណ្ណ ណាវី ភេទ ស្រី អាយុ ២១ ឆ្នាំ ។​

    បន្តិចក្រោយមក​ប៉ូលិស​បានធ្វើការ​ឃាត់ខ្លួន​បាន​ជនសង្ស័យ​ទី​២​ឈ្មោះ សារិន ម៉ាប់  រួម​និង​ថ្នាំញៀន​ចំនួន ០៩ កញ្ចប់​តូច ។​

    តាម​ការសាកសួរ​ឈ្មោះ សារិន ម៉ាប់ បាន​ឆ្លើយ​សារភាពថា ថ្នាំញៀន​ទាំងនោះ គឺ​ពិតជា​របស់ខ្លួន​បាន​ចូល​លុយ​គ្នា​ជាមួយ​ឈ្មោះ សេន សា​រ៉ី និង ឈ្មោះ វណ្ណ ណាវី ហើយនាំគ្នា​ទៅ​ទិញ​ពី​តំបន់​វាល​ខ្សាច់ សង្កាត់​ចក្រ​អង្រែ​លើ រាជធានី​ភ្នំពេញ ។​

    ក្រោយមក​កម្លាំង​ប៉ូលិស​ក៏បាន​ឃាត់ខ្លួន​ជនសង្ស័យ​ទី​៣​ឈ្មោះ វណ្ណ ណាវី តែម្ដង ។​ ​បច្ចុប្បន្ន​ជនសង្ស័យ​ទាំង​០៣​នាក់​ខាងលើ និង​វត្ថុតាង​ត្រូវបាន​សមត្ថកិច្ច​ជំនាញ​បញ្ជូន មកកាន់អធិការដ្ឋាន​ប៉ូលិស​ស្រុក​កោះធំ ដើម្បី​ចាត់ការ​តាម​នីតិវិធី ៕​

adverise with khmeread

មតិយោបល់