Facebook ត្រូវបានហាមឃាត់នៅប្រទេសប៉ាពួអាស៊ីនូវែលហ្គីណេ ហើយអាចនឹងបើកបណ្តាញសង្គមមួយដោយខ្លួនឯង

ប្រទេសប៉ាពួអាស៊ីនូវែលហ្គីណេ (Papua New Guinea) នឹងបិទហ្វេសប៊ុករយៈពេល ១ ខែ ខណៈដែលប្រទេសនេះកំពុងកំណត់មើលចំនួន Profiles ក្លែងក្លាយ និងពិចារណាអំពីឥទ្ធិពលរបស់ហ្វេសប៊ុកមកលើប្រទេសនេះ។ នេះបើតាម BBC ចុះផ្សាយកាលពីថ្ងៃពុធម្សិលមិញ។

រដ្ឋមន្រ្តីទូរគមនាគមន៍ លោក Sam Basil និយាយថា អ្នកប្រើបណ្ដាញសង្គមហ្វេសប៊ុកដើម្បីបង្ហោះរូបភាពអាសអាភាស និងព័ត៌មានក្លែងក្លាយ នឹងត្រូវកំណត់អត្តសញ្ញាណ។

គាត់ក៏បានស្នើឱ្យប្រទេសនេះបង្កើតបណ្ដាញសង្គមផ្ទាល់ខ្លួនវិញផងដែរ។

លោក Basil បានប្រាប់ទៅកាសែត Post-Courier ថា "លើកនេះយើងនឹងអាចចាប់បានអ្នកនៅពីក្រោយការប្រើប្រាស់គណនីក្លែងក្លាយ អ្នកប្រើប្រាស់ដែលបង្ហោះរូបភាពអាសគ្រាម អ្នកប្រើប្រាស់ដែលបង្ហោះព័ត៌មានក្លែងក្លាយ និង ព័ត៌មាននាំឱ្យមានការយល់ច្រឡំ"៕ ប្រភព៖BBC

adverise with khmeread

អ្នកនឹងចូលចិត្ត