adverise with khmeread Index3

កម្មករ​និង​សហជីព​សេរី​ពលករ​ខ្មែរ​ប្រតិកម្ម​ទៅនឹង​សហភាព​ចលនា​កម្មករ​កម្ពុជា​

     កំពង់ស្ពឺ ៖ តំណាង​រោងចក្រ​និង​កម្មករ​ប្រមាណ​ជាង​១​ពាន់​នាក់​នៅក្នុង​រោងចក្រ​អ៊ែ​ជ្យា​យល៍ ស្វេត​ថឺ ខេ​ម​បូ​ឌា​និង​សហ​ព​ន្ធ័​សហជីព​សេរី​ពលករ​ខ្មែរ​បាន​ប្រតិកម្ម​ទៅនឹង​សហភាព​ចលនា​កម្មករ​កម្ពុជា​ថា​"​និយាយ​បំ​ផ្លឺ​ស​ការពិត​"​ហើយ​ពួកគេ​​គ្រោង​នឹង​នាំ​ក្បួន​ទៅមុខ​ទីស្នាក់ការ​សជីព​នោះ​តវ៉ា​បន្តទៀត ព្រោះ​ប្រឆាំងនឹង​ការ​ផ្កាប់​ឆ្នាំងបាយ​ពួកគេ ។

     លោក សុខ រ៉ាវុធ​ប្រធាន​សហ​ព​ន្ធ័​សហជីព​សេរី​ពលករ​ខ្មែរ​បាន​និយាយ​ឲ្យ​ដឹង​នៅ​ថ្ងៃទី​២៥​កុម្ភៈ​នេះ​ថា លោក​បាន​បដិសេធ​នឹង​ការលើកឡើង​របស់លោក​ប៉ាវ ស៊ីណា​ប្រធាន​សហភាព​ចលនា​កម្មករ​កម្ពុ​ជាកា​លពី​ថ្ងៃទី​១៧ ខែកុម្ភៈ ឆ្នាំ​២០១៦​បានធ្វើ​ស​ន្និសិទ​កាសែត​នៅមុខ​ក្រសួង​ការងារ​ចោទ​រូបលោក​ថា​"​ជា​ជើងកាង ធ្វើបាប​កម្មករ​ឃុបឃិត​ជាមួយ​ក្រុមហ៊ុន​និង​អាជ្ញាធរ​មូលដ្ឋាន​កាលពី​កន្លងទៅ​។​

    លោក ប៉ាវ ស៊ីណា​បាន​និយាយទៀតថា​លោក​នឹង​ស្នើសុំ​ទៅ​រដ្ឋមន្ត្រី​ក្រសួងពាណិជ្ជកម្ម​សុំ​បិទ​ការនាំចេញ​សំលៀកបំពាក់​នៃ​រោងចក្រ​តម្បាញ​អ៊ែ​ជ្យា​យល៍ ស្វេត​ថឺ ខេ​ម​បូ​ឌា​ហើយ​ខាង​រោងចក្រ​បានធ្វើ​បាប​ក្រុមកម្មករ​និង​បើកប្រាក់​ខែ​ឲ្យ​កម្មករ​មិន​គ្រប់​។​

     អ្នកស្រី សេន ឌី ជា​នាយក​ធនធានមនុស្ស​តំណាង​រោងចក្រ​យីហោ​អ៊ែ​ជ្យា​យល៍​ស្វេត​ថឺ​ខេ​ម​បូ​ឌា​បាន​និយាយ​ឲ្យ​ដឹងថា​ការលើកឡើង​របស់​ក្រុម​សហភាព​ចលនា​កម្មករ​កម្ពុជា​នោះ​និយាយ​មិន​ពិត​ទេ​។​

     អ្នកស្រី សេន ឌី​បាន​បន្តថា​នៅក្នុង​រោងចក្រ​មានកម្ម​ករ​សរុប​១០០៨​នាក់ ប្រុស​២២០​នាក់​ដែល​ចាប់ដំណើរការ​នៅ​ថ្ងៃទី​២២ ខែមករា ឆ្នាំ​២០១៥​ហើយ​ខាង​រោងចក្រ​របស់គាត់​បាន​គោរព​ទៅតាម​លក្ខខណ្ឌ​ការងារ​មាន​ទាំង​កន្លែង​ហូបបាយ​បន្ទប់​បំបៅកូន​និង​បរិស្ថាន​សមរម្យ​។​ក្រុមហ៊ុន​មិនដែល​បើក​ប្រាក់ខែ​ទៅ​ឲ្យ​កម្មករ​ខ្វះ​នោះទេ​គឺ​ខាង​ក្រុមហ៊ុន​ចេញ​បង្កាន់ដៃ​ប្រាក់ខែ​មាន​លុយ​ប៉ុន្មាន​គឺ​ខាង​ក្រុមហ៊ុន​បើក​ឲ្យ​ប៉ុណ្ណឹង​។​

      ក្រុមកម្មករ​រោងចក្រ​ខាងលើ​បា​និយាយ​ឲ្យ​ដឹងថា​ទង្វើ​របស់​សហភាព​ចលនា​កម្មករ​កម្ពុជា​គឺ​ពួកគាត់​មិន​គាំទ្រ​ឡើយ​ដែល​ស្នើសុំ​ទៅ​ក្រសួងពាណិជ្ជកម្ម​ឲ្យ​បិទ​ការនាំចេញ​
​សំលៀកបំពាក់​រោងចក្រ​ខាងលើ​នេះនោះ​ពួកគាត់​សំណូមពរ​ទៅ​ក្រសួង​ពាក់​ព​ន្ធ័​ជួយ​គិតគូរ​ពី​ទុក្ខលំបាក​របស់​ក្រុមកម្មករ​ផង​។​

      ពាក់​ព​ន្ធ័​និង​ការលើកឡើង​របស់​តំណាង​ក្រុមហ៊ុន ក្រុមកម្មករ​រោងចក្រ​និង​ប្រធាន​សហ​ព​ន្ធ័​សហជីព​សេរី​ពលករ​ខ្មែរ​ចោទប្រកាន់​ទៅលើ​លោក​ប៉ាវ ស៊ីណា​និង​សមាជិក​និយាយ​
​មិន​ពិត​ខាងលើនេះ​ខ្មែរ​រីដ​មិនអាច​សុំ​ការបំភ្លឺ​បានទេ​កាលពី​ល្ងាច​ថ្ងៃទី​២៥ ខែកុម្ភៈ​ឆ្នាំ​២០១៦​នេះ​។​

    ក្រុមកម្មករ​និយាយថា ប្រសិន​លោក​ប៉ាវ  ស៊ីណា​មិន​ដក​លិខិត​លេខ​០២២.១៦​ចុះ​ថ្ងៃទី​១៧​កុម្ភៈ​ឆ្នាំ​២០១៦​ពី​ក្រសួងពាណិជ្ជកម្ម​វិញ​នោះទេ ពួកគាត់​នឹ​នាំគ្នា​ហែ​ទៅ​ទីស្នាក់ការ​
​សហជីព​របសលោក​ដើម្បី​តវ៉ា​បញ្ហា​នេះ​បន្តទៀត ៕​

adverise with khmeread

មតិយោបល់