កាប់ដាវគ្រវីរកមុខអ្នកគប់ដុំថ្មត្រូវប៉ូលិសចាប់ខ្លួនពីបទកាន់កាប់អាវុធខុសច្បាប់

​កណ្ដាល​ ៖​ ប៉ូលិសក្រុងតាខ្មៅបានឃាត់ខ្លួនជនសង្ស័យ២នាក់ក្នុងករណីកាន់កាប់អាវុធខុសច្បាប់ (ដាវ)​ នាថ្ងៃទី៣០ ឧសភា ឆ្នាំ២០១៨ ម៉ោង១០ និង៣០នាទីយប់ នៅចំណុចភូមិកំពង់សំណាញ់ សង្កាត់កំពង់សំណាញ់ ក្រុងតាខ្មៅ ខេត្តកណ្តាល។

​ប៉ូលិសនិយាយថា​ ជនល្មើស០២នាក់គឺ ១.ឈ្មោះ ជា វុធដាវីត ភេទប្រុស អាយុ២១ឆ្នាំ ទីលំនៅភូមិខ្ពបវែង សង្កាត់កំពង់សំណាញ់ ក្រុងតាខ្មៅ មុខរបរជាងផ្សាដែក (ឃាត់ខ្លួន) និង
២.ឈ្មោះ ខុម សុខា ភេទប្រុស អាយុ២៥ឆ្នាំ ទីលំនៅភូមិកំពង់សំណាញ់ សង្កាត់កំពង់សំណាញ់ ក្រុងតាខ្មៅ មុខរបរជាងផ្សារ ដែក (ឃាត់ខ្លួន)។ វត្ថុតាងចាប់យក​  ដាវដែកដងឈើប្រវែង៥៥សង់ទីម៉ែត្រ ចំនួន០១ និងម៉ូតូ០១គ្រឿងម៉ាក Smash ពណ៌ខ្មៅ សេរី​២០០៧ ស្លាកលេខ កណ្តាល 1D-2345 ។

​ប៉ូលិសបន្តថា​ កាលពីវេលាកើតហេតុខាងលើ ជនសង្ស័យទាំង០២នាក់ បានផឹក​ស្រាស្រវឹង ហើយនាំគ្នាជិះម៉ូតូកាត់តាមមុខហាងចំការលាភ ក៏ត្រូវក្មេងមួយក្រុមបានយកដុំថ្មដេញគប់។  បន្ទាប់មកជនសង្ស័យទាំង០២ ក៏បានជិញម៉ូតូទៅផ្ទះយកដាវ០១ដើមត្រឡប់មកកន្លែងខាងលើវិញ ជិះដើររកដេញកាប់អ្នកដែលដេញកាប់ពួកខ្លួន ក៏បានជួបនឹងកម្លាំងសមត្ថកិច្ចធ្វើការឃាត់ខ្លួនតែម្តង។

​នៅចំពោះមុខសមត្ថកិច្ចជនល្មើសទាំង០២បានសារភាពថា ដាវ០១ដើមនេះ គឺពិតជារបស់ខ្លួនប្រាកដមែន បានយកមកពីផ្ទះកាន់ដើររកកាប់អ្នកដែលបានយកដុំថ្មគប់ពួកខ្លួន​។​ ដោយឡែក គ្រឿងញៀនវិញ ពួកខ្លួនបានប្រើប្រាស់ថ្នាំញៀនប្រភេទម៉ាទឹកកកអស់រយៈ​ពេលជិតមួយឆ្នាំមកហើយ៕


 

adverise with khmeread