​បង្ក្រាបទីតាំងហ្គេមបាញ់ត្រី ជាជម្រកនៃបទល្មើសគ្រឿងញៀន២ទីតាំងឃាត់ខ្លួន២នាក់

​ភ្នំពេញ​ ៖ កម្លាំងគណៈបញ្ជាការឯកភាពខណ្ឌ​ ជំនាញខណ្ឌ ប៉ុស្តិ៍ ​បានប្រើប្រាស់នៅវិធានការរដ្ឋបាលធ្វើការបង្ក្រាបជាក់ស្តែងករណីប្រើប្រាស់គ្រឿងញៀន និងលេងល្បែងស៊ីសងខុសច្បាប់ (ហ្គេមបាញ់ត្រី) បានចំនួន២គោលដៅ ជាលទ្ធផលបានធ្វើការឃាត់ជនសង្ស័យចំនួន០២នាក់ កាលពីថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០១៨ វេលាម៉ោង៩ និង៣០នាទីយប់។ 

​សមត្ថកិច្ចនិយាយថា​ គោលដៅទី១ នៅចំណុចផ្ទះគ្មានលេខ ក្រុម១ ភូមិ២ សង្កាត់ច្រាំងចំរេះ១ ឃាត់ខ្លួនចំនួន០២នាក់រួមមាន៖​ ១-ឈ្មោះ ភ្លី​ មូស្លីមីន ភេទប្រុស អាយុ៣៧ឆ្នាំ ជនជាតិខ្មែរ ឥស្លាមមុខរបរមិនពិត ស្នាកនៅភូមិសែនជ័យ ឃុំកំពុង ស្រុកក្រចេះ​ ខេត្តក្រចេះ។ (ប្រើប្រាស់) និង២-ឈ្មោះ​ ម៉ាត់ ម៉ាន ភេទប្រុស អាយុ៣៨ឆ្នាំ ជនជាតិខ្មែរឥស្លាម មុខរបរមិនពិត ស្នាកនៅក្រុម១ ភូមិ២ សង្កាត់ច្រាំងចំរេះ១ (ប្រើប្រាស់)។

សម្ភារៈដកហូតរួមមាន៖ ​១-ឧបករណ៍ប្រើប្រាស់សារធាតុញៀនមួយចំនួន និង​២-ដាវកែច្នៃចំនួន០១ដើម។

​ចំណែកគោលដៅទី២ នៅចំណុចផ្ទះគ្មានលេខ ផ្លូវលេខ៥ ក្រុម១ ភូមិស្វាយប៉ាក សង្កាត់ស្វាយប៉ាក បានដកហូតវត្ថុតាងរួមមាន​៖ ១-ទូហ្គេមបាញ់ត្រីចំនួន០១គ្រឿង, ២-ក្រាមពណ៌សថ្លាចំនួន១៥កញ្ចប់តូច និង៣-ឧបករណ៍ប្រើប្រាស់គ្រឿងញៀនមួយចំនួន។ ដោយសារតែភូមិសាស្រ្តមិនអំណោយផល​ ជនសង្ស័យបានរត់គេចខ្លួនបាត់អស់​៕

adverise with khmeread