ថៃឃុំខ្លួនពលករខ្មែរ១០នាក់នៅខេត្តត្រាត១ឆ្នាំទើបប្រគល់ឱ្យអាជ្ញាធរខ្មែរ

​កោះកុង​ ៖​ អាជ្ញាធរថៃ បានចាប់បញ្ជូនពលករខ្មែរ ឆ្លងដែនខុសច្បាប់ចំនួន១០នាក់ (ប្រុស) ​មកកាន់ច្រកទ្វារព្រំដែនអន្តរជាតិចាំយាមខេត្តកោះកុង​ ហើយត្រូវបានសមត្ថកិច្ចកម្ពុជាទទួលយកកាលពីល្ងាចថ្ងៃទី ៣០ ខែ ឧសភា ឆ្នាំ ២០១៨​។ 

​តាមការសាកសួររបស់កម្លាំងសមត្ថកិច្ច ក្រុមគាត់បានឆ្លើយថា «ពួកគាត់ត្រូវគេចាប់ដាក់ឃុំអស់រយៈពេលជិត ១ ឆ្នាំ នៅខេត្តត្រាត ដោយចោទថា នេសាទទឹករាក់ ក្នុងតំបន់ហាមឃាត់​។ ចំពោះ ពលករទាំងអស់ មានស្រុកកំណើតនៅខេត្កកំពង់ចាម​»។

​បច្ចុប្បន្ន កម្លាំងប៉ុស្តិ៍ច្រកទ្វារ បានអប់រំណែរនាំ និងរកមធ្យោបាយសម្រួលដល់ការធ្វើដំណើរ ដល់ពលករ ត្រលប់ទៅស្រុកកំណើតវិញ៕

adverise with khmeread