អាជ្ញាធររដ្ឋផ្លរីដាបញ្ចេញវីដេអូ ឃាតករនិយាយអំពីផែនការសម្លាប់រង្គាល ដោយអួតក្អេងក្អាងបំផុត

វីដេអូឃ្លីបមួយបានបង្ហាញ ខ្មាន់កាំភ្លើងសង្ស័យ ដែលបានបាញ់សម្លាប់មនុស្ស ១៧នាក់ និងបង្ក​របួសដល់មនុស្ស ១៧នាក់ផ្សេងទៀតនៅឯវិទ្យាល័យមួយកន្លែងក្នុងរដ្ឋផ្លរីដា កាលពីខែកុម្ភៈ កំពុងអួតអាងពីគម្រោងការរបស់ខ្លួនក្នុងការអនុវត្តការសម្លាប់រង្គាល។

Nikolas Cruz បាននិយាយ ខណៈកំពុងសើចដ៏ចម្លែកក្នុងវីដេអូចំនួនបីផ្សេងគ្នាក្នុងទូរស័ព្ទរបស់ខ្លួនថា "ពេលដែលអ្នកឃើញខ្ញុំនៅលើព័ត៌មាន អ្នកនឹងដឹងថាខ្ញុំជានរណា។ អ្នកទាំងអស់គ្នានឹងស្លាប់។ ពីវ ពីវ ពីវ។ ខ្ញុំមិនអាចទ្រាំរង់ចាំបានទៀតឡើយ"។

វីដេអូឃ្លីបនេះត្រូវបានចេញផ្សាយដោយរដ្ឋអាជ្ញារដ្ឋផ្លរីដា។ នេះបើយោងតាមវេបសាយ Miami Herald៕


 

adverise with khmeread