ក្រុមអ្នកគាំទ្រកម្ពុជាទទួលបទពិសោធន៍នៃពិធីជប់លៀងទស្សនាការប្រកួតវគ្គផ្ដាច់ព្រ័ត្រ UEFA នៅទីក្រុងជើងឯករបស់ស្រាបៀរ HEINEKEN® នៅក្រិក

អាថែន ក្រិក៖ កាលពីថ្ងៃទី ២៧ ខែឧសភា អ្នកគាំទ្រកីឡាបាល់ទាត់រាប់រយនាក់មកពីជុំវិញពិភពលោកបានចូលរួមជាមួយទីក្រុងនៃក្រុមជើងឯករបស់ស្រាបៀរ Heineken® ក្នុងប្រទេសក្រិកដើម្បីចូលរួមពិធីជប់លៀងដ៏អស្ចារ្យក្នុងការទស្សនាការប្រកួតវគ្គផ្តាច់ព្រ័ត្រ UEFA Champions League ដ៏ល្បីល្បាញ ក្នុងនោះក៏មានក្រុមអ្នកគាំទ្រដំបូងគេបង្អស់មកពីប្រទេសកម្ពុជាផងដែរ។

ក្រុមអ្នកគាំទ្រនេះត្រូវបានអញ្ជើញឱ្យធ្វើដំណើរតាមយន្តហោះទៅកាន់ប្រទេសក្រិចបន្ទាប់ពីប្រទេស

កម្ពុជាបានទទួលសិទ្ធិធ្វើជាម្ចាស់ផ្ទះរៀបចំកម្មវិធីដំណើរទេសចរណ៍ពានរង្វាន់ក្របខ័ណ្ឌ UEFA Champions League ដែលនាំជូនដោយស្រាបៀរ Heineken® ដែលមានការចូលរួមពីខ្សែប្រយុទ្ធជើងចាស់ Ruud van Nistelrooy នៅកោះពេជ្រកាលពីខែមុន។ នេះមិនត្រឹមតែជាលើកទី១សម្រាប់កម្ពុជាចូលរួមជាមួយទីក្រុងនៃក្រុមជើងឯករបស់ស្រាបៀរ Heineken® ប៉ុន្តែថែមទាំងជាក្រុមធំបំផុតដែលត្រូវបានអញ្ជើញធ្វើជាតំណាងអាស៊ី និងជាក្រុមមួយក្នុងចំណោមក្រុមធំៗទាំងបី។

ស្រាបៀរ Heineken® បានបញ្ជូនពួកគេតាមជើងហោះហើរពីប្រទេសកម្ពុជាទៅទីក្រុងនៃក្រុមជើងឯករបស់ស្រាបៀរ Heineken® នៅប្រទេសក្រិក ហើយបានចេញថ្លៃចំណាយជូនពួកគេសម្រាប់បទពិសោធន៍រយៈពេលប្រាំថ្ងៃជាមួយនឹងការស្នាក់នៅសណ្ឋាគារ Hilton លំដាប់ផ្កាយប្រាំ ការទទួលអាហារល្ងាចនៅលើដំបូល ពិធីជប់លៀងដ៏អស្ចារ្យ កម្មវិធី BBQ ឆ្នេរខ្សាច់ និងដំណើរកម្សាន្តទៅទស្សនាប្រាសាទប្រវត្តិសាស្ត្រនៅទីក្រុងអាថែនដូចជា Acropolis ប្រាសាទ Zeus និងប្រាសាទ Parthenon ។

ពួកគេក៏បានជួបជាមួយវីរបុរសឈ្នះពានរង្វាន់ជើងឯក UEFA Champions League គឺកីឡាករ Fernando Morientes ដែលលេងឱ្យក្លិប Real Madrid និង Liverpool និង Christian Karembeu ដែលជាកីឡាករបាល់ទាត់ជម្រើសជាតិបារាំងដែលលេងឱ្យក្លិប Real Madrid។ តារាទាំងពីរមានការចាប់អារម្មណ៍យ៉ាងខ្លាំងដែលក្រុមអ្នកគាំទ្រកម្ពុជាស្រឡាញ់បាល់ទាត់អន្តរជាតិ ដោយពួកគេបានចំណាយពេលជាងមួយម៉ោងឆ្លើយសំណួរ ផ្តល់ការណែនាំ ថតរូប និងផ្តល់ទៅឱ្យក្រុមនេះនូវឱកាសចែករំលែកភាពរំភើបរីករាយនៃអនុស្សាវរីយចូលរួមទស្សនាកម្មវិធីប្រកួតក្របខ័ណ្ឌ Champions League ។

កាលពីយប់មិញនៅទីក្រុងអាថែនបានបង្ហាញពីភាពរំភើបរីករាយក្រៃលែងនៅពេលដែលស្រាបៀរ Heineken® បានរៀបចំក្បួនរថយន្តនាំពួកគេទៅកាន់គោលដៅអាថ៌កំបាំងមួយដើម្បីចូលរួមពិធីជប់លៀងទស្សនាប្រកួតវគ្គផ្តាច់ព្រ័ត្រនៃក្របខ័ណ្ឌ UEFA Champions League រវាងក្រុម Real Madrid និងក្រុម Liverpool ។ សាលមហោស្រពក្រិកមួយត្រូវបានប្រើប្រាស់ដើម្បីបង្កើតបទពិសោធន៍ដ៏ល្អឥតខ្ចោះរបស់ស្រាបៀរ Heineken® ជាមួយការបញ្ចាំងផ្ទាល់នូវកម្មវិធីប្រកួតវគ្គផ្តាច់ព្រ័ត្ររួមជាមួយនឹងកម្មវិធីរាប់ថយក្រោយ និងកម្មវិធីអបអរសាទរក្រោយបញ្ចប់ការប្រកួត។

ទស្សនិកជនបានចែកក្រុមគ្នារវាងក្រុម Liverpool និងក្រុម Real Madrid ដូច្នេះអ្នករាល់គ្នាមានឱកាសដើម្បីចែករំលែកភាពរំភើបរីករាយ ហើយទោះបីជាមានការរន្ធត់ ការភ្ញាក់ផ្អើល និងការខកចិត្តជាច្រើននៅលើទីលានប្រកួតក៏ដោយ ប៉ុន្តែបរិយាកាសពិធីជប់លៀងនៅតែបង្កភាពសប្បាយរីករាយ។

ក្រុមមកពីប្រទេសកម្ពុជាបានរីករាយនឹងពិធីជប់លៀងដែលពួកគេជាអ្នកចុងក្រោយដែលបានវិលត្រឡប់មកកាន់សណ្ឋាគារបន្ទាប់ពីរាត្រីមួយដែលមិនអាចបំភ្លេចបានកម្មវិធីកីឡាបាល់ទាត់ កម្មវិធីរាំរែក និងកម្មវិធីជួបមិត្តភ័ក្ដិថ្មីៗនៅទីក្រុងនៃក្រុមជើងឯករបស់ស្រាបៀរ Heineken® មកពីទូទាំងពិភពលោក។ 

ក្រុមនេះរំភើបយ៉ាងខ្លាំងនៅពេលជិះយន្តហោះត្រឡប់មករាជធានីភ្នំពេញវិញ ហើយអ្នករាល់គ្នាយល់ស្របថា វាជាបទពិសោធន៍លំដាប់ថ្នាំពិភពលោកមួយដែលផ្តល់ជូនដោយស្រាបៀរ Heineken® ជាស្រាបៀរមានគុណភាពលំដាប់ថ្នាក់ខ្ពស់បំផុតក្នុងពិភពលោក។

ចំពោះព័ត៌មានបន្ថែមអំពីស្រាបៀរ Heineken® សូមចូលមើលគេហទំព័រ៖www.facebook.com/Heineken  

សួមទទួលទានស្រាបៀរ Heineken® ដោយការទទួលខុសត្រូវ

adverise with khmeread
PR