អ្នកស្រុកប្រទះឃើញសពបុរសម្នាក់នៅស្ទឹង​អន្លុង​ត្រើង

​កំពង់ស្ពឺ​ ៖​ សពបុរសម្នាក់ត្រូវបានអ្នកស្រុកប្រទះឃើញ កាលពី​ថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០១៨ ស្ថិតនៅត្រង់ ចំណុច​ស្ទឹង​អន្លុង​ត្រើង ស្ថិតក្នុង​ភូមិ​ព្រៃ​រមៀត (ក្នុង​ក្រុម​បុស្ស​ក្រឡា) ឃុំ​ព្រៃ​រំដួល ស្រុក​ភ្នំស្រួច ខេត្តកំពង់ស្ពឺ។ 

​ប៉ូលិសនិយាយថា សាកសព​ជនរងគ្រោះ​ឈ្មោះ សួង ជិន អាយុ៦៨ឆ្នាំ រស់នៅ​ភូមិ​ព្រៃ​រមៀត (ក្នុង​ក្រុម​បុស្ស​ក្រឡា) ឃុំ​ព្រៃ​រំដួល ស្រុក​ភ្នំស្រួច ខេត្តកំពង់ស្ពឺ។ សាកសព​បុរស​នេះ ដែលមាន​សភាព​ហើម​ស្អុយ​នោះ ជា​មនុស្ស​ផឹកស្រា​ជាប្រចាំ ដែល​បាន​បាត់​ពី​ផ្ទះ កាល​ថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០១៨កន្លងមក​។ 

​មន្ត្រីប៉ូលិស បាន​ចុះទៅ​ធ្វើ​កោសល្យវិច័យ ឃើញថា សាកសព​ខាងលើ គឺ​ស្លាប់​ដោយសារ​លង់ទឹក ពិតប្រាកដ​មែន មិនមាន​ពាក់ព័ន្ធ បទល្មើស​ឃាតកម្ម​ឡើយ។ រីឯ​សាកសព ត្រូវ​សមត្ថកិច្ច​ប្រគល់ ទៅឱ្យ​ក្រុមគ្រួសារយកទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី៕

adverise with khmeread