ខឹង​នឹង​ឪពុក​ស្តីបន្ទោសបុរសម្នាក់ទៅចងកសម្លាប់ខ្លួន

​កំពង់ស្ពឺ ៖ បុរសម្នាក់បានចងកសម្លាប់ខ្លួនបានបង្កការភ្ញាក់ផ្អើល​នៅ​ម៉ោង​ប្រមាណ១២ និង២០នាទី ឈានចូល​ថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០១៨ ស្ថិត​ភូមិ​អន្លង់​ធម្ម ឃុំ​តាំង​ក្រូច ស្រុក​សំរោង​ទង។ 

​ប៉ូលិសនិយាយថា ជនរងគ្រោះ​ឈ្មោះ ហឿន រដ្ឋា ភេទ​ប្រុស អាយុ​៣០ឆ្នាំ រស់នៅ​ភូមិ​អន្លង់​ធម្ម ឃុំ​តាំង​ក្រូច ស្រុក​សំរោង​ទង ខេត្ត​កពង់​ស្ពឺ ​បាន​យក​ខ្សែ​ជ័រ​ពណ៌​ខ្មៅ ចងក​សម្លាប់ខ្លួន​ជាប់​នឹង​ដើម​ព្រីង កម្ពស់ ២.៥០ ម៉ែត្រ នៅ​ខាងត្បូង​ភូមិ​ខាងលើ ចម្ងាយ ១០០ ម៉ែត្រ ពី​ផ្ទះ​របស់​ជនរងគ្រោះ។ មូលហេតុ​ដែល​ជនរងគ្រោះ​ចងក គឺ​ខឹង​នឹង​ឪពុក​ស្តីបន្ទោស ទើប​ឈានទៅ​ចងក តែម្តង​​។ 

​សាកសព​ជនរងគ្រោះ​នេះ ពិតជា​បាន​ចងក​សម្លាប់​ខ្លួនឯង ពិតប្រាកដ​មែន សាកសព​បាន​ក្រុមគ្រួសារ ធ្វើបុណ្យ​តាម​ប្រពៃណី​៕
 

adverise with khmeread