ស្លាប់​ម្នាក់ដោយគ្រោះថ្នាក់​ចរាចរណ៍នៅផ្លូវជាតិ​លេខ៤

​កណ្តាល​ ៖ មានគ្រោះថ្នាក់​ចរាចរណ៍​រវាង​រថយន្ត និង ម៉ូតូ​បណ្ដាលឱ្យ​ស្លាប់​ម្នាក់នៅនឹងកន្លែង​កើតហេតុ​នា ថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០១៨ វេលា​ម៉ោង៩និង៥០នាទី​យប់នៅ ចំណុច​មុខ​ភូមិ ត្រពាំងវែង ឃុំ​ឆក់​ឈើ​នាង​ស្រុក​អង្គស្នួល ខេត្តកណ្ដាល ផ្លូវជាតិ​លេខ៤ ចន្លោះ​គីឡូម៉ែត្រ២៤-២៥​។

​ប៉ូលិសនិយាយថា​ នៅ​ថ្ងៃខែ​ឆ្នាំ​និង​វេលា​ម៉ោង​កើតហេតុ​ខាងលើ មាន​ម៉ូតូ០១គ្រឿង​ម៉ា​pulsar ពណ៌​ខ្មៅ​ស​ពាក់​ផ្លាកលេខ ភ្នំពេញ​ 1CM-8089 អ្នកបើកបរ​មិន​ស្គាល់​អត្តសញ្ញាណ ភេទ​ប្រុស (មាន​មួក​មាន​កញ្ចក់) បាន​បើក​មកពី​លិចទៅ​កើត (កំពង់សោម​ទៅ​ភ្នំពេញ)។ 

​លុះ​បើក​មកដល់​ចំណុចកើតហេតុ​ខាងលើ បាន​ដួល​ខ្ទាតចូល កន្ទុយ​រ៉ឺម៉ក​កង់​ក្រោយ​ផ្នែក​ខាងឆ្វេង រថយន្ត០១គ្រឿង​ម៉ាក ​HINO ពណ៌​បៃតង (ប្រភេទ​សណ្ដោង​រ៉ឺម៉ក) របស់​ក្រុមហ៊ុន អេស ខេ ពាក់​ផ្លាកលេខ ភ្នំពេញ​ 3A-2249 អ្នកបើកបរ​មិន​ស្គាល់​អត្តសញ្ញាណ (រត់គេចខ្លួន​បាត់) បើកបរ​ពី​ទិសខាងកើត​ទៅ​លិច (ភ្នំពេញ​ទៅ​កំពង់សោម) ក្នុងទិសដៅ​បញ្ច្រាសទិស​គ្នា​។

​ក្នុងករណីនេះ​បណ្តាលមកពី​អ្នកបើកបរ​ម៉ូតូ​បើកបរ​ខ្វះ​ការប្រុងប្រយ័ត្ន វ៉ា​ជែង​ក្នុងស្ថានភាព​គ្រោះថ្នាក់។ ចំពោះ​សព​ជនរងគ្រោះ​កម្លាំង​ជំនាញ​កំពុង​ស្រាវជ្រាវ​រក​ក្រុមគ្រួសារ។ ក្រោយពេល​កើតហេតុ​ជំនាញ​បាន​យក​រថយន្ដ​បង្ក​មក​រក្សាទុក​នៅ​អធិការដ្ឋាន​​ប៉ូលិស​ស្រុក ដើម្បី​កសាង​សំណុំ​រឿ​តាម​នីតិ​វិធី​ច្បាប់​៕

adverise with khmeread