រូបភាពទាំង ១៦ សន្លឹកនេះបង្ហាញថា ប្រទេសជប៉ុន គឺមិនដូចប្រទេសដទៃទៀតឡើយ ជាពិសេសនៅសាលា និងមន្ទីរពេទ្យ!

១. ពួកអ្នកបើកឡានក្រុងក្នុងប្រទេសជប៉ុនធ្វើកូដកម្ម ប៉ុន្តែបន្តបើកបរលើផ្លូវពួកគេដដែល ខណៈបដិសេធមិនយកថ្លៃពីអ្នកដំណើរ។

២. កំប៉ុងទឹកក្រូចមានចំណុចកន្តួលៗលើក្បាលកំប៉ុងសម្រាប់អ្នកមនុស្សពិការភ្នែកស្ទាបមើលថាតើវាជាទឹកក្រូចអ្វី។

៣. អ្នកគាំទ្រជម្រើសជាតិនៅរង់ចាំក្រោយគេ បន្ទាប់ពីការប្រកួត Fifa World Cup ឆ្នាំ ២០១៤ ដើម្បីជួយរើសសំរាមចេញពីកីឡដ្ឋាន។

៤. គម្របលូប្រទេសជប៉ុនសុទ្ធតែមានក្បាច់រចនាផ្សេងៗគ្នាទាំងអស់។

៥. បង្គន់ប្រទេសជប៉ុនមានកន្លែងលាងដៃ រចនាឡើងកុំឱ្យខាតទីធ្លារបន្ទប់ទឹក។

៦. សាលាជប៉ុនភាគច្រើន គឺមិនមានអ្នកថែរក្សាអនាម័យនោះទេ។ ជំនួសមកវិញ សិស្ស គឺសម្អាតកន្លែងរបស់ពួកគេ និងថ្នាក់រៀនដោយខ្លួនពួកគេ ដើម្បីបង្ហាញពីការអំណរគុណដល់សាលា និងរៀនពីរបៀបក្លាយអ្នកផលិតភាពក្នុងសង្គម។

៧. ប្រសិនបើអ្នកកើតកូនក្នុងប្រទេសជប៉ុន ទាំងនេះ គឺជាអាហារមន្ទីរពេទ្យផ្ដល់ជូន។

៨. នៅពេលអ្នកចូលទៅបន្ទប់ទឹក នៅជញ្ជាំងមានកន្លែងសម្រាប់ដាក់ក្មេងអង្គុយ ពេលអ្នកជាប់រវល់ក្នុងបន្ទប់ទឹក។

៩. រថភ្លើងក្នុងប្រទេសជប៉ុន សូម្បីតែរង្គើរបន្តិចក៏គ្មានដែរ។

១០. ក្នុងក្រដាសនេះគេសរសេរថា "ខ្ញុំចៃដន្យបុកកង់របស់លោក និងធ្វើឱ្យបាក់កណ្ដឹង។ ខ្ញុំសោកស្ដាយណាស់"។ ហើយគេសង់ប្រាក់ទៅម្ចាស់គេ ដោយការសរសេរលិខិតតូចមួយភ្ជាប់ទៅនឹងកង់ និងប្រាក់ជាថ្នូរនឹងថ្លៃជួសជុល។

១១. នៅពេលអ្នកធ្វើឱ្យជ្រុះរបស់តាមផ្លូវណាមួយក្នុងប្រទេសជប៉ុន ហើយពេលអ្នកត្រឡប់ទៅរកអីវ៉ាន់របស់ខ្លួនវិញ អ្នកនឹងឃើញវានៅដូចដើមដដែល ដោយគ្មាននរណាម្នាក់លួចយកទៅណានោះទេ។

១២. បង្គន់ប្រទេសជប៉ុន មានកន្លែងសម្រាប់ចាក់ភ្លេង ដើម្បីកុំឱ្យអ្នកអង្គុយជិតឮសំឡេងអ្នកផោម ឬបន្ទោរបង់លាន់ខ្លាំង។

១៣. ប្រឡាយទឹកស្អុយប្រទេសជប៉ុនចិញ្ចឹមសុទ្ធតែត្រី Koi។

១៤. នេះជាមូលហេតុពិភពលោកស្រឡាញ់ប្រជាជនជប៉ុន។

១៥. ស្ដ្រីម្នាក់ជាប់គាំងនៅចន្លោះរថភ្លើងក្រោមដីប្រទេសជប៉ុន ហើយមនុស្សទាំងអស់នាំគ្នាជុញរថភ្លើងដើម្បីសង្គ្រោះ។

១៦. ក្ដាន់នៅប្រទេសជប៉ុន ចេះគោរពមនុស្ស៕


 

adverise with khmeread