Joe Hart ព្យាយាមស្វែងរកឱកាសត្រឡប់មកក្របខណ្ឌលេងនៅ PL វិញ

        អ្នកចាំទី Joe Hart ហាក់ដូចជា​បដិសេធ​ឱកាស​សង្គ្រោះ​អាជីព​របស់ខ្លួន នៅ​ក្លឹប Sporting Lisbon ក្នុងប្រទេសព័រទុយហ្គាល់​។

        អ្នក​ចាំទី​វ័យ​៣១​ឆ្នាំ​រូបនេះ​ កំពុង​ស្វែង​រក​ក្លឹប​ ​បន្ទាប់ពី​ជួប​រដូវកាល​ដ៏ខកចិត្ត​ អំឡុង​ពេល​លេងខ្ចីជើ​ងនៅ​ក្លឹប​ West Ham ដែល​ធ្វើ​ឲ្យ​​បាត់​បង់​កៅ​អីក្នុង​ក្រុម​ជម្រើស​ជាតិអង់គ្លេស​សម្រាប់​ព្រឹត្តិការណ៍​វើលខាប់។

        បើទោះបីជា Joe Hart នៅសល់​កិច្ច​សន្យា​មួយឆ្នាំ​ទៀត​ជាមួយ​ក្លឹប Man City ក៏ដោយ ប៉ុន្តែ​បានទទួល​ស្គាល់ថា ខ្លួន​គ្មាន​អនាគត​នៅ​ពហុកីឡាដ្ឋាន Etihad ហើយ​ចង់បាន​កិច្ចសន្យា​ផ្ទេរអចិន្ត្រៃយ៍​នៅ​រដូវក្តៅនេះ។

        ក្លឹប Sporting បាន​បង្ហាញចំណាប់អារម្មណ៍​ ហើយ​ត្រៀម​ផ្តល់​កិច្ច​សន្យា​ពីរ​ឆ្នាំ​ដល់​កីឡាករ​រូបនេះ ប៉ុន្តែកិច្ចសន្យា​នេះ​ទទួលបានប្រាក់ឈ្នួលទាបជាងប្រាក់ឈ្នួល​ដើម១២០.០០០ផោន​ក្នុងមួយសប្តាហ៍​ច្រើនពេក។

        Joe Hart មិនជំទាស់នឹង​ការផ្ទេរទៅលេងនៅក្រៅប្រទេសទេ បន្ទាប់ពី​បាន​ចំណាយ​ពេល​ខ្ចីជើងពេញមួយរដូវកាល​នៅក្លឹប Torino របស់អ៊ីតាលី។ ហើយទោះបីជា​យ៉ាងណា​ Hart បាន​ចរចា​ជាមួយ​ក្លឹប​ជា​ច្រើននៅ PL ក៏ដោយ ក៏បានត្រឹម​​ជម្រើស​ទី​២ ប៉ុណ្ណោះ៕

adverise with khmeread